ភ្នំពេញ ៖ តារាសម្តែងនិងពិធីការិនីនាង ថន លក្ខិណា ត្រូវបានគេមើលឃើញថា នាងកំពុងប្រើជីវិតជាភាព នៅលីវរបស់នាងយ៉ាងសប្បាយរីករាយ ដោយមិនទាន់ឃើញបង្ហាញតម្រុយណាមួយ អំពីគូស្នេហ៍របស់នាងនៅឡើយទេ។
តារាសម្តែងរូបនេះកាន់តែប្រែរូបរាង កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ និងការតុបតែងខ្លួនបែបប្លែកៗCute ជាមួយនឹងការបង្ហោះរូបភាពជាបន្តបន្ទាប់តាមបណ្តាញសង្គមហ្វេសប៊ុក។

មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកកាន់តែមានការចាប់អារម្មណ៍ និងលួចសសើរមិនដាច់ពីមាត់ នូវរូបសម្រស់សោភារបស់នាង បើទោះបីបច្ចុប្បន្ននាងមានវ័យកាន់តែជ្រេបន្តិចក៏ដោយ។
យ៉ាងតារារូបនេះហាក់កំពុងសប្បាយរីករាយ នូវជីវិតឯករាជ្ររបស់ខ្លួនរហូតមកទល់ពេលនេះ ដោយនាងមិនដែរបានបង្ហាញបុរសនៅក្នុងបេះដូងម្នាក់ណានៅឡើយទេ។
ថន លក្ខិណា ធ្លាប់បានលើកឡើងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកថា រហូតមកទល់ពេលនេះ នាងនៅមិនទាន់មានបុរសណានៅក្នុងចិត្តនៅឡើយទេ ដោយសារនាងកំពុងរវល់នៅក្នុងការងារសិល្បះ។
នាងបញ្ជាក់ថា កន្លងមកមិនមែននាងគ្មានអ្នកស្រឡាញ់នោះឡើយ ប៉ុន្តែបុរសដែលចូលមកទាំងនោះ ហាក់មិនទាន់មានបុរសណាម្នាក់ ដែលត្រូវចិត្តនាងសម្រាប់ចាប់យកជាគូអនាគតឡើយ។
នាងថា ហេតុនេះនាងនៅបន្តជីវតជាភាព នៅលីវរបស់នាងរហូតមកដល់ពេលនេះ ដោយមិនគិតអ្វីច្រើនឡើយ ព្រោះពេលនេះនាងក៏មានក្តីសុខទាំងការរស់នៅនិងការងារ។

ជាការកត់សម្គាល់ បើទោះបីជាពេលនេះ ថន លក្ខិណា នៅមិនទាន់រកឃើញគូជីវិត និងរៀបការដូចជា តារាមួយចំនួនទៀតក៏ដោយ ប៉ុន្តែតារារូបនេះត្រូវបានគេមើញថា នាងក៏បានរស់នៅក្នុងជីវភាពសុីវិល័យ មិនចាញ់តារាផ្សេងទៀតឡើយ។
ថន លក្ខិណា បានប្រើប្រាស់សម្ភារទំនើបៗដោយរស់នៅផ្ទះវីឡា និងការប្រើប្រាស់រថយន្តទំនើបទាន់សម័យផងដែរ។
ទោះជាយ៉ាងណា ទស្សនិកជន ជាពិសេសប្រិយមិត្តគាំទ្ររំពឹងថា ថន លក្ខិណា នឹងអាចស្វែងរកគូអនាគតឃើញ ក្នុងពេលឆាប់ៗខាងមុខនេះ៕ រក្សាសិទ្ធិដោយ៖សំណាង SV















