Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញថ្មីទៀតហើយ ! ថ្ងៃនេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៣នាក់ ពាក់ព័ន្ធសហគមន៍ចំនួន៧២នាក់

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសដោយបានបញ្ជាក់ថា មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីបានយកសំណាក ពីអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ មកធ្វើតេស្តរហ័សនោះ បានរកឃើញករណីវិជ្ជមានថ្មី ចំនួន៨៣នាក់បន្ថែមទៀត ក្នុងនោះមានអ្នកជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៧២នាក់ និងពលករមកពីប្រទេសថៃ ចំនួន១១នាក់។

ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានថ្មីនេះ ក្រុមគ្រូពេទ្យក៏បានព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យជាសះស្បើយចំនួន៩០នាក់បន្ថែមទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃបន្តទៀត ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ រហូតមកដល់នឹងល្ងាចថ្ងៃទី៩ ខែសីហា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៤ ២៧០ នាក់ បានព្យាបាលជាសះស្បើយចំនួន ២ ៦៨៤ នាក់ មានករណីស្លាប់ចំនួន៤៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន ១ ៥៣៩ នាក់ ។

សូមចូលរួមអនុវត្តឱ្យបានវិធានការសុវត្ថិភាពរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត គឺ៣កុំ ៣ការពារ ទើបគ្រួសារយើង សហគមន៍យើង ខេត្តយើង និងប្រទេសជាតិយើង បានរួចផុតពីការឆ្លងជំងឺកូវីដ១៩ ជាពិសេសដើម្បីបញ្ចប់បានទាំងស្រុងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៕ រក្សាសិទ្ធិដោយ៖CEN

×