Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ នឹងដាក់លក់ឧបករណ៍ Rapid Test ស៊េរីថ្មី ក្នុងតម្លៃដើម ដែលងាយស្រួលប្រើ និងមានគុណភាពខ្ពស់

ភ្នំពេញ ៖ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានថ្លែងថា ពេលនេះក្រសួងប្រៃសណីយ៍ បានត្រៀមនាំមកនូវឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ១៩ (Rapid Test) ពីប្រទេសចិន ចំនួន២លានគ្រឿង ដើម្បីលក់ជូនប្រជាពលរដ្ឋតម្លៃ ត្រឹម២ដុល្លារ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom នាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ឧបករណ៍ស៊េរីថ្មីនេះ ងាយស្រួលប្រើប្រាស់ និងមានគុណភាពខ្ពស់។

បើតាមឯកឧត្តម ជា វណ្ណដេត នៅពេលនេះក្រសួងប្រៃសនីយ៍ បានត្រៀមនាំមកនូវឧបករណ៍តេស្តរហ័សពីប្រទេសចិន ចំនួន២លានគ្រឿង ដើម្បីលក់ជូនប្រជាពលរដ្ឋតម្លៃ ត្រឹម២ដុល្លារ ដើម្បីចូលរួមចំណែកជួយដល់ការស្វែងរកមេរោគកូវីដ១៩ ក៏ដូចជាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទាន់ពេលវេលា។ ឧបករណ៍នេះងាយស្រួលប្រើប្រាស់ជាងមុន ដោយលូកតេស្តចូលរន្ធច្រមុះរាក់ៗ ហើយមានគុណភាពខ្ពស់ដដែល៕ រក្សាសិទ្ធិដោយ៖CEN

×