ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួនជាង ៣០០នាក់ ដោយសារតែមិនពាក់ម៉ាសការពារជំងឺឆ្លងកូវីដ១៩ នៅពេលធ្វើដំណើរតាមដងផ្លូវ។ ក្នុងចំណោមមនុស្សជាង ៣០០នាក់នេះ សមត្ថកិច្ចបានធ្វើការអប់រំ និងផាកពិន័យ។
ចំណែកមនុស្សជាង ១៥០០នាក់ផ្សេងទៀត ត្រូវបានធ្វើអប់រំធ្វើកិច្ចសន្យា និងផាកពិន័យ ដោយសារល្មើសវិធានការសុខាភិបាល និងល្មើសវិធានការរដ្ឋបាល។ ការឃាត់ខ្លួនអ្នកដែល្មើសនេះ គឺគិតត្រឹមម៉ោង ២រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ បានប្រាប់ CEN ឲ្យដឹងថា លទ្ធផលការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ គិតត្រឹមម៉ោង ២រសៀល គឺលទ្ធផលកិច្ចប្រតិបត្តិការសរុប ៧៤៧ករណី ឃាត់ខ្លួន ១៥៨២នាក់. ស្រី៣៩៥នាក់. កិច្ចសន្យាអប់រំ ៧៣៦ករណី. មនុស្ស ១៥៦០នាក់. ស្រី ៣៩៤នាក់. ពិន័យ ១១ករណី. មនុស្ស ២២នាក់. ស្រី ១នាក់.) មធ្យោបាយ រថយន្ត ២៦៨គ្រឿង. ម៉ូតូ ២៨៨គ្រឿង. ថវិកា ២២លាន ២សែនរៀល។
ប្រភពដដែលបានបន្តថា ចំពោះវិធានការសុខាភិបាល : មិនធ្វើអនាម័យ ៥ករណី. ឃាត់៩០នាក់. ស្រី៣៩នាក់ ធ្វើកិច្ចសន្យាអប់រំ។ មិនពាក់ម៉ាស ១០៣ករណី. ឃាត់ ៣៤៧នាក់. ស្រី ១២៨នាក់. រថយន្ត ១នាក់. ម៉ូតូ ៣២គ្រឿង. (អប់រំ ៩៦ករណី. មនុស្ស ៣៣៦នាក់. ស្រី ១២៨នាក់. ពិន័យ ៧ករណី. មនុស្ស ១១នាក់. ថវិកា ៣លាន២សែនរៀល)។ មិនរក្សាគម្លាតសង្គម ៧៨ករណី. ឃាត់១៣៨នាក់. ស្រី១១នាក់. (កិច្ចសន្យាអប់រំ)។ មិនយកសំណាក ១ករណី. ឃាត់ ១១០នាក់. ស្រី ៦៥នាក់.(កិច្ចសន្យាអប់រំ)។

វិធានការរដ្ឋបាល : ល្មើសការធ្វើដំណើរ (បម្រាមគោចរ) ៥៤៧ករណី. ឃាត់ ៨៤៤នាក់. ស្រី ១៤៦នាក់. រថយន្ត ២៦៧គ្រឿង. ម៉ូតូ ២៦៧គ្រឿង. (អប់រំ ៥៤៧ករណី. មនុស្ស ៨៣៨នាក់. ស្រី ១៤៥នាក់. ពិន័យ ២ករណី. មនុស្ស ៦នាក់. ស្រី ១នាក់. ថវិកា ១៤លានរៀល ។ ល្មើសការជួបជុំ ៨ករណី. ឃាត់ ៤៥នាក់. ស្រី ៥នាក់. (ធ្វើកិច្ចសន្យាអប់រំ)។ ល្មើសអាជីវកម្ម ២ករណី. ឃាត់ ២នាក់. (ធ្វើកិច្ចសន្យាអប់រំ)។
វិធានការច្បាប់ : មិនគោរពវិធានការរដ្ឋបាល៣ករណី. ឃាត់ ៦នាក់. ស្រី១នាក់. (អប់រំ ១ករណី. ស្រី ១នាក់. ពិន័យ ២ករណី. មនុស្ស ៥នាក់. ជាថវិកា ៥លានរៀល)៕ រក្សាសិទ្ធិដោយ៖ចេស្តារ



