Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ដួង តារា ៖ ឧកញ៉ា អ៊ឹង ឃាង និងឧកញ៉ា ឡាយ លន់ កំពុងមាន វិវាទដីធ្លីជាមួយប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការក្រសួងទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកថា ខ្ញុំកំពុងដំណើការសម្របម្រួល ដោះស្រាយបញ្ហាវិវាទដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយឧកញ៉ា អ៊ឹង ឃាង និងឧកញ៉ា ឡាយ លន់។

ឯកឧត្តម ដួង តារា បានបន្តឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ លោក អ៊ិន សុផាន់ណា បានទិញដីចំនួន២៨ប្លង់ ដែលមានឈ្មោះឧកញ៉ាទាំងពីរខាងលើ ស្ថិតនៅភូមិភ្លូផ្អែម ឃុំសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានដាក់លិខិតគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោ ដើម្បីជួយពួកគាត់ផង ដោយសារកន្លងទៅថ្មីៗមានការបិទរបាំងច្រកចេញចូល។

ឯកឧត្តមបានបន្ថែមទៀតថា កន្លងទៅថ្មីៗនេះ ខ្ញុំបានជួបពិភាក្សាជាមួយឧកញ៉ាទាំង២ និងលោក អ៊ិន សុផាន់ណា ផ្ទាល់ដើម្បីជួយសម្របសម្រួលដោះស្រាយបញ្ហាដែលបង្កការរំខានដល់ដំណើរការសាសង់របស់បងប្អូនប្រជាពលរដ្ឋដែលបានទិញដីនៅទីតាំងខាងលើ។ ឧកញ៉ាទាំងពីរបានទទួលយល់ព្រមដោះស្រាយជូនពលរដ្ឋ មិនត្រឹមតែដី២៨ប្លង់របស់ លោក អ៊ិន សុផាន់ណា នោះទេ គឺរួមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានទិញដីពីឧកញ៉ាដែលមាន លោក ហេង លាងផេង ជាតំណាងប្រជាពលរដ្ឋ៣៩គ្រួសារ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា កាលពីព្រឹកមិញថ្ងៃទី០៩ សីហា ខ្ញុំបានឃើញសារបង្ហោះនៅលើបណ្តាញសង្គម facebook ដែលបានលើកពីឈ្មោះឧកញ៉ា អ៊ឹង ឃាង និងឧកញ៉ា ឡាយ លន់។ បើតាមការបញ្ជាក់ពីលោក ហេង លាងផេង និងលោក អ៊ិន សុផាន់ណា ប្រាប់ខ្ញុំកាលពីព្រឹកមិញថា ពួកគាត់ជាតំណាងប្រជាពលរដ្ឋ មិនបានទៅពឹងអ្នកកាសែតណាមកចុះផ្សាយឡើយ។ ពួកគាត់ពេញចិត្តដោះស្រាយ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ។

ជាមួយគ្នានោះឯកឧត្តម ដួង តារា បានអំពាវនាវថា សូមបងប្អូនរក្សាភាពស្ងប់ស្ងៀម ខ្ញុំនិងឧកញ៉ាទាំង២ នឹងខិតខំដោះស្រាយជូនបងប្អូនជាបន្តបន្ទាប់។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះទៀតថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×