នារីម្នាក់បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវីដេអូមួយបង្ហាញពីសកម្មភាពរូបនាងបានបកស្រាយបទចម្រៀងមួយបទឡើងពិរោះស្រទន់ លាយឡំការដាក់មនោសញ្ចេតនាដ៏កំសត់ ទៅតាមបទចម្រៀង «ទុក្ខស្រីប្តីកាន់លុយ»។
ដោយឡែក បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បងថារី ប៉ាស្រីចន្ទ័សុវណ្ណរតនះពិសិដ្ឋ ដែលជាអ្នកបង្ហោះវីដេអូនេះឡើង បានភ្ជាប់ Caption សម្តែងការកោតសរសើរថា “កូននាក់ណាគេហ្នឹងច្រៀងពិរោះម្លេះលោក បទ ទុក្ខស្រីប្តីកាន់លុយ សូមជួយដាក់ពិន្ទុផងទានសម្រាប់ខ្ញុំ គឺពិរោះណាស់លោកអើយ សុំស៊ែម្នាក់មួយមកទុកស្តាប់មុនចូលគេងហិហិ”។
តែយ៉ាងណាមិញ ក្រោយវីដេអូបានផ្ទុះការចាប់អារម្មណ៍ និងចែករំលែកកាន់ច្រើន ក៏បានដឹងថា នារីដែលបានបកស្រាយបទចម្រៀង ទុកស្រីប្តីកាន់លុយ នៅក្នុងវីដេអូនេះ តាមពិតគឺជាអតីម្ចាស់ពាន់រង្វាន់ក្នុងកម្មវិធីប្រលងចម្រៀង «សំនៀងឯក» ឆ្នាំ២០១៧ កញ្ញា ហ៊ុន សារ៉ន ដែលក៏ជាអតីតកម្មការិនីរោងចក្រផងដែរ មកពីខេត្តព្រៃវែង។
គួរបញ្ចាក់ថា ដោយសារមានជីវិតភាពខ្វះខាត កញ្ញា ហ៊ុន សារ៉ន បានផ្អាកការសិក្សាចូលបម្រើការងារជាកម្មការិនីរោងចក្រ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបង់ថ្លៃការសិក្សានៅឯវិទ្យាស្ថានដ៏ល្បីមួយនៅក្នុងទីក្រុងភ្នំពេញ ដោយកញ្ញារៀនផ្នែក គណនេយ្យ។
សម្រាប់វីដេអូនេះផងដែរ គឺត្រូវបានបង្ហោះឡើងតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែ វានៅតែត្រូវទទួលបានការចាប់អារម្មណ៍ និងចែករំលែកសារជាថ្មី ពីសំណាក់អ្នកលេងបណ្តាញសង្គម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង