Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩ថ្ងៃ ចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ បានចំនួន៣១៥,៤៦៩នាក់

ភ្នំពេញ ៖ អនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចេញរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) បានឲ្យដឹងថា រយៈពេល៩ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ៣១៥,៤៦៩នាក់ ខណៈទូទាំងប្រទេស ចាក់បានចំនួន៨,២៦៩,៧៤៤នាក់ (គិតត្រឹមថ្ងៃទី០៩ ខែសីហា)។

វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើង ដោយក្រុមហ៊ុននៅក្នុងប្រទេសចិន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×