Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់ខ្លួនកុមារ៉ាម្នាក់ ក្នុងកាស៊ីណូទុកចោលមួយកន្លែង ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោងប្រមាណជាង៩យប់ថ្ងៃទី៩សីហាឆ្នាំ២០២១ ត្រង់ចំណុចការស៊ីណូទុកចោលឈ្មោះហ្កាន់ដាវ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារក្រុមគ្រួសារ បានអះអាងថា បាត់សមាជិករបស់ខ្លួន តាំងពីម៉ោង៤ល្ងាចមកម្លេះ។

ស្ត្រីឈ្មោះ ជួប បុប្ផា ដែលត្រូវជាម្តាយ បានឲ្យដឹងថា កូនប្រុសរបស់គាត់ ដែលបានបាត់ខ្លូននេះមានឈ្មោះ ភឿង វេហា អាយុ១៤ឆ្នាំ ជាកូនប្រុសទីមួយ ក្នុងចំណោមកូន៥នាក់ បានមករើសអេតចាយ នៅម្តុំឆ្នេរអូរឈើទាលនេះ ជារៀងរាល់ថ្ងៃ ដោយបានកម្រៃចន្លោះពី៥០០០រៀល ទៅ២០០០០រៀល ហើយនៅថ្ងៃកើតហេតុ កូនប្រុសរបស់គាត់ បានមករើសអេតចាយ ជាមួយក្មេង៥នាក់ ប៉ុន្តែបាត់តែកូនប្រុសរបស់គាត់ ត្រឡប់ទៅផ្ទះដូចរាល់ថ្ងៃ នៅពេលសួនាំក្មេងៗទើបដឹងថា កូនប្រុសរបស់គាត់ខ្លួន ខណៈពេល កំពុងចូលរើសអេតចាយ (ដែកចាស់ៗ) ក្នុងកាស៊ីណូទុកចោល ហើយត្រូវបានអ្នកមើលថែកាស៊ីណូមកទាន់ ហើយបានរត់ចែកជើងគ្នាទៅបាត់ តែកុមារ៉ា ភឿង វេហានេះ។

ប្រភពដដែលបានបន្តថា រូបគាត់មិនសង្ឃឹមកូនគាត់រស់នោះទេ ព្រោះបើនៅរស់គឺត្រឡប់ទៅផ្ទះជាក់ជាមិនខាន ព្រោះតាំងពីម៉ោងជាង៤ល្ងាចមកម្លេះ។

ដោយឡែក បើយោងតាមប្រភពពីស្ត្រីម្នាក់ ដែលស្នាក់ក្បែរនោះ បានឲ្យដឹងថា កាលពីវេលាម៉ោងជាង៥ល្ងាច គាត់បានឃើញក្មេងម្នាក់ចេញពីក្នុងអគារ ហើយមកអង្គុយខាងមុខអគារនេះ មួយសន្ទុះអ្នកយាមអគារមកដល់ ក៏ឃើញកុមារានោះរត់ចូលទៅក្នុងវិញ ហើយក៏បាត់ខ្លួន ពុំដឹងថាចេញទៅណាទៀតនោះទេ ព្រោះគាត់ពុំបានចាប់អារម្មណ៍ រហូតមានឪពុក ម្តាយ មកសួរនាំ ទើបមានការភ្ញាក់ផ្អើលតែម្តង។

គិតមកដល់ម៉ោង១១យប់ថ្ងៃទី៩សីហា សាកសពនៅពុំទាន់រកឃើញនៅឡើយទេ ព្រោះក្រុមគ្រួសារ ពុំហានចុះរាវរកនោះទេ ព្រោះតែងងិតខ្លាំងពេក៕ រក្សាសិទ្ធិដោយ៖CEN

×