Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រេចផ្ដល់ថវិកាចំនួន ៧,២៦០លានរៀល លើការងារចត្តាឡីស័ក ខណៈអត្រាឆ្លងក្នុងមួយថ្ងៃមិនក្រោម៥០០នាក់

ភ្នំពេញ ៖ ថវិកាចំនួន ៧,២៦០លានរៀល សម្រាប់ប្រើប្រាស់លើផ្នែកធ្វើចត្តាឡីស័កនៃជំងឺកូវីដ-១៩ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចផ្ដល់ជូនទៅតាមបណ្តាខេត្តនានា ( យ៉ាងហោចណាស់ ចំនួន១៩ខេត្ត ) ជាពិសេសខេត្តនៅជាប់ព្រំដែនថៃ ដើម្បីដោះស្រាយកង្វះខាត និងតម្រូវការចាំបាច់ ពីថ្ងៃទី០៩ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ , ហើយត្រូវបាននាំយកទៅប្រគល់ជូនដោយ លោកស្រី យក់សម្បត្តិ រដ្ឋលេខាធិកាតក្រសួងសុខាភិបាល នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

ក្នុងគោលដៅប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-២៩ រដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាជាបន្តបន្ទាប់ទៅតាមបណ្តាខេត្ត នានា ដើម្បីបំពេញតម្រូវការនៅកន្លែងធ្វើចត្តាឡីស័ក ក៏ដូចជាការព្យាបាលពលករខ្មែរពេលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩, ដែលគិតមកដល់ពេលនេះ សរុបជាង ៧១ពាន់លានរៀលហើយ។

ងាកមកមើលស្ថានភាពជំងឺកូវី-១៩ វិញក្នុងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥០៨នាក់ ខណៈព្យាបាលឱ្យជាសះស្បើយចំនួន ៦៦០នាក់។
គិតចាប់តាំងពីផ្ទុះកូវីដ-១៩រយៈពេលជិត២០ខែ កម្ពុជារកឃើញអ្នកជំងឺ សរុប ៨២,៣៩៩នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ សរុបចំនួន ៧៦,១៥៥នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនដល់ ១,៥៨៥នាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×