ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡូយម្ល៉េះ តារាខ្មែរម្នាក់ នៅជប៉ុនទាញអារម្មណ៍ ទស្សនាវដ្តីហ្វីលីពីន រហូតចុះកុងត្រា

ភ្នំពេញ ៖ ពិតជាពិសេសមែន ដែលបានធ្វើឲ្យមិត្តភក្តិ និងសិល្បករជាច្រើនដែលរស់នៅប្រកបការងារ ក្នុងប្រទេសជប៉ុន មានការភ្ញាក់ផ្អើល។ នោះជាពិធីចុះកុងត្រា បម្រើការងារថតសម្តែង ប្រចាំឲ្យតារាចម្រៀង លោកស្កាយ វិសិទ្ធ ដែលត្រូវបានគេជ្រើសរើស ព្រោះឃើញមានមុខមាត់ និងត្រេមុខគួរឲ្យចាប់ចិត្ត។

ពិធីចុះកុងត្រានេះធ្វើឡើង ក្នុងពិធីខួបកំណើតរបស់លោកផ្ទាល់តែម្តង ដែលរៀបចំឡើងនៅក្នុងភោជនីយដ្ឋានមួយ នាប្រទេសជប៉ុន។ គ្រប់គ្នាជាភ្ញៀវស្រឡាំងកាំងដែល សុខៗឃើញកូនខ្មែរ អាច់ឆក់បានការងារលំដាប់ៗ ជាមួយជនបរទេស។ នេះជាមោទនភាពមួយសម្រាប់ លោកស្កាយ វិសិទ្ធ ដែលកំពុងតែឡើងកូដក្នុងសិល្បៈនៅក្នុងប្រទេសជប៉ុន។ ចំណងកុងត្រាដែលលោក វិសិទ្ធរំលេចឡើងមានរយៈពេល១ឆ្នាំហើយ ត្រូវមានផែនការច្រើនជាមួយទស្សនាវដ្តីហ្វីលីពីននោះ។ នេះអាចនិយាយបានថា ស្កាយ វិសិទ្ធ នឹងបានបទពិសោធន៍ ថ្មីៗទៀតជាមួយក្រុមការងារបរទេស ដែលជាជំនួយជួយឲ្យលោកមាន ចំណុចថ្មីៗក្នុងវិស័យសិល្បៈ។

ស្កាយ វិសិទ្ធ ធ្លាប់ធ្វើជាតារាចម្រៀងប្រចាំស្រុកខ្មែរ ដែលនិយមច្រៀងតាមអ័រកេស ដែលភាគច្រើនចាប់ដៃគូសម្តែង ជាមួយឆ័យលី ដាឡែន។ លោកពុះពារជាមួយអាជីពនេះបើទោះជា ឆ្លងដល់ប្រទេសជប៉ុនក៏នៅតែចាប់យក។ លោកត្រូវបានចេញមុខច្រៀម តាមកម្មវិធីផ្សេងៗនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះទេ អាចធ្វើជាពិធីករដំណើរការកម្មវិធីបានយ៉ាងរលូន៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម