ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុីវ៉ា ត្រូវស្ត្រីម្នាក់ ជេរប្រមាថយ៉ាងចាស់ដៃ

ភ្នំពេញ ៖ តារាច្រៀងក្នុងផលិតកម្មសាន់ដេនាង អុីវ៉ា ត្រូវបានស្ត្រីម្នាក់ធ្វើការជេរប្រមាថ មកលើរូបនាងយ៉ាងចាស់ដៃ ខណៈពេលដែលនាងមិនដឹងរឿងអ្វីសោះ។
ស្ត្រីម្នាក់ដែលដាក់ឈ្មោះក្នុងគណនេយ្យហ្វេសប៊ុកថា Ah July ក៏បានចូលខំមិនជេរប្រមាថ ប្រើប្រាស់ភាសាដោយពាក្យអសុរសជាច្រើន មកលើតារាចម្រៀងរូបនេះ បន្ទាប់នាងបានផុសខ្លឹមសារ នៃចំណងជើបទចម្រៀងថ្មីរបស់ខ្លួនថា មិនព្រមនៅក្បែរអូនយូរជាងនេះ។

ភ្លាមនោះស្ត្រីខាងលើ បានចូលទៅធ្វើការខំមិន ដោយប្រើប្រាស់ភាសាជេរប្រមាថ និងបានចាត់ទុកការផុសរបស់ អុីវ៉ា នាពេលនេះ គឺជាការឌឺដងមកលើខ្លួន ។
មិនត្រឹមប៉ុណ្នឹងស្ត្រីខាងលើ ក៏បានធ្វើការខលទូរស័ព្ទទៅកាន់ អុីវ៉ា គំរាមបន្ថែមទៀត ដោយនៅក្នុងនោះសំឡេងខលដែលអុីវ៉ា បានបញ្ចេញនោះក៏មានឈ្មោះតារាចម្រៀង សុខ ពិសី និងតារាសម្តែងនាង សាឡាត់ ស្រីឡាង ផងដែរ។

យ៉ាងណាពាក្យពេចន៍ជេរប្រមាថ និងការហៅទូរស័ព្ទគំរាមទាំងអស់នេះ ត្រូវបានតារាចម្រៀង អុីវ៉ា បានទម្លាយឲ្យដឹងតាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយនឹងសារថា
ខ្ញុំអត់ដែលស្គាល់គាត់ទេ តែគាត់ចូលមកខមមិនក្នុងផេកជេរខ្ញុំយកៗ ថែមទាំងខលមកគំរាមខ្ញុំទៀត។
នាងបញ្ជាក់ខ្ញុំផុសនេះ គ្មានគោលបំណងអាក្រក់ ឬឌឺដងគាត់ទេ គ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាដឹង កុំឲ្យមានការយល់ច្រលំ ។

ទោះជាយ៉ាងណាបញ្ហាខាងលើនេះ គេនៅមិនទាន់ដឹងទេថា តារាចម្រៀងក្នុងផលិតកម្មសាន់ដេនាង អុីវ៉ា នឹងមានចំណាត់ការណា ទៅមួួយទៅលើស្ត្រីខាងលើនោះ យ៉ាងណានៅឡើយទេ ខណៈពេលគេបានឃើញស្ត្រីរូបនោះ ក៏បានលុបចោលនូវពាក្យពេចន៍ ជេរប្រមាថនោះខ្លះចោលហើយដែរ៕ រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម