Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សាងសង់ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ ជាប្រភេទ3D

spot_img

ភ្នំពេញ ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សាងសង់ដោយ ប្រព័ន្ធស្វ័យប្រវត្តិនេះ អាចជួយសន្សំកម្លាំង និងពេលវេលា។

ការដ្ឋានសំណង់ បានចាប់ផ្តើមក្រាលកៅស៊ូលើផ្លូវថ្នល់ហើយ ដែលមានកម្រិតច្បាស់លាស់ និងសាងសង់ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ ជាប្រភេទ3D ហើយត្រូវបានប្រើសម្រាប់ត្រួសត្រាយស្រទាប់បេតុង (cement stabilized sub-base)និងស្រទាប់ កៅស៊ូ (asphalt pavement) បញ្ជាដោយស្វ័យប្រវត្តិនៅលើម៉ាស៊ីនក្រាលផ្លូវថ្នល់ ដែលមានស្រាប់ ប្រៀបដូចនឹងការវាស់ដោយបុគ្គលិកផ្ទាល់។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ជាគម្រោង BOT បានវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) មានប្រវែងសរុប ១៩០គីឡូម៉ែត្រ និងចំណាយថវិកាជាង ២ពាន់លានដុល្លារ។ ថ្មីៗនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សាងសង់ដោយភាគីចិននេះ ក៏ទទួលជោគជ័យផ្នែកសាកល្បងនៃស្រទាប់កណ្តាលកៅស៊ូក្រាលថ្នល់ដែលស៊ាំជាមួយកម្តៅក្តៅ ភ្លៀងធ្លាក់ខ្លាំងរួចហើយដែរ។

គួរបញ្ជាក់ថា តាមផែនការផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខេត្តព្រះសីហនុ គ្រោងនឹងចប់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២២ខាងមុខ បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕រក្សាសិទ្ធិដោយ៖ CEN

spot_img
×