Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក គឺជាក្រុមហ៊ុនដំបូងបង្អស់ ដែលបានចុះបញ្ជីនៅក្នុងទីផ្សារកំណើន របស់ផ្សារមូលបត្រកម្ពុជា

ភ្នំពេញ ៖ ខណៈក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក (DBD Engineering Plc) គ្រោងនឹងបើកដំណើរការផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី ៣០ ខែសីហា អ្នកនៅខាងក្នុងវិស័យបាននិយាយថា ការចុះបញ្ជីភាគហ៊ុនៅក្នុងទីផ្សារកំណើន (Growth Board) របស់ផ្សារមូលបត្រកម្ពុជា នឹងទាក់ទាញសហគ្រាសធុនតូចនិងមធ្យមផ្សេងៗទៀតមកចូលក្នុងទីផ្សារមួយនេះផងដែរ។

ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក គឺជាក្រុមហ៊ុនដំបូងបង្អស់ ដែលបានចុះបញ្ជីនៅក្នុងទីផ្សារកំណើនរបស់ផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុនដែលមានសក្កានុពលរីកចំរើនខ្ពស់មួយនេះ មានថ្លៃភាគហ៊ុនត្រឹមតែ ២.៣៨០រៀល ក្នុងមួយភាគហ៊ុន ដោយវិនិយោគិនអាចទទួលបានភាគលាភរហូតដល់ ៥,៥ភាគរយ ដោយភាគលាភនេះមានការធានារហូតដល់ ៣ឆ្នាំ។

ក្រុមហ៊ុន DBD មានបទពិសោធន៍យូរឆ្នាំលើផ្នែកវិស្វកម្ម ពោលគឺទាំងជាង បុគ្គលិកជំនាញ វិស្វករ និងថ្នាក់ដឹកនាំសុទ្ធតែមានការទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យក្រុមហ៊ុននេះ ទទួលបាននូវគម្រោងជាច្រើនជាបន្តបន្ទាប់ ដូចជាគម្រោងសាងសង់ភោជនីយដ្ឋាន កម្រិតអន្តរជាតិ រោងចក្រនៅក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងទទួលគម្រោងសាងសង់ សណ្ឋាគារ ខុនដូ និងផ្សារទំនើបជាដើម។

គម្រោងទាំងនោះមួយចំនួន គឺបានបញ្ចប់រួចមកហើយដូចជាផ្សារAEON Mall ទី១និងទី២ជាដើម ព្រមទាំងមានគម្រោងធំៗមួយចំនួនទៀត ដែលក្រុមហ៊ុនកំពុងបន្តសាងសង់ ដូចជាគម្រោងខុនដូ North Park, Chip Meng Sen Sok, Chip Mong 598 Mall និង Chip Mong Mega Mall ផ្លូវ271 ជាដើម។

គួរបញ្ជាក់ថា ទីផ្សារគោលបច្ចុប្បន្នរបស់ ផ្សារមូលបត្រកម្ពុជា មានភាគហ៊ុនចំនួន ៨ ដែលបានចុះបញ្ជី ដែលធ្វើសន្ទស្សន៍ផ្សារមូលបត្រកម្ពុជាកាន់រីកធំទៅៗ សម្រាប់ទីផ្សារមូលបត្រ៕រក្សាសិទ្ធិដោយ៖ CEN https://dbdengineering.com/investment/

×