ភ្នំពេញ ៖ ស្នើសុំឥណទានពីទូរស័ព្ទដៃរបស់លោកអ្នក បានយ៉ាងងាយស្រួល និងទទួលបានប្រាក់កម្ចីយ៉ាងឆាប់រហ័យ។ អតិថិជនដែលដាក់ប្រាក់បញ្ញើ មានកាលកំណត់ នៅធនាគារអេស៊ីលីដា នៅពេលត្រូវការប្រាក់អាចធ្វើការស្នើខ្ចីប្រាក់បានភ្លាមៗ តាមរយៈអេស៊ីលីដាម៉ូបាល ដោយមិនចាំបាច់ ធ្វើដំណើរមកកាន់ធនាគារ និងមិនចាំបាច់បំពេញពាក្យស្នើសុំ ឬមានភ្នាក់ចុះទៅវាយតម្លៃដល់លំនៅឋាន ឬទីកន្លែងប្រកបមុខរបរនោះឡើយ។

បើតាមធនាគារអេស៊ីលីដា ឥណទានធានាដោយប្រាក់បញ្ញើ ស្នើសុំភ្លាម ទទួលបានប្រាក់កម្ចីភ្លាម ដែលមានទំហំរហូតដល់ ៨០០លានរៀល ឬ ២០ម៉ឺនដុល្លារ។ ឥណទានធានាដោយប្រាក់បញ្ញើនេះ អតិថិជនអាចស្នើសុំឥណទាន តាមអេស៊ីលីដាម៉ូបាល ដោយ ប្រព័ន្ធនឹងអនុម័តឥណទានដោយស្វ័យប្រវត្តិ មិនចាំបាច់អញ្ជើញមកធនាគារ មិនបាច់បំពេញពាក្យស្នើសុំ ឬឯកសារផ្សេងទៀតទេ។
ដើម្បីអាចស្នើសុំឥណទានធានាដោយប្រាក់បញ្ញើនេះ លោកអ្នកត្រូវ៖
• ចុះឈ្មោះប្រើសេវាអេស៊ីលីដាម៉ូបាល
• មានប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ អេស៊ីលីដា និងបានភ្ជាប់ (Linked) ជាមួយសេវាអេស៊ីលីដាម៉ូបាល។
របៀបស្នើសុំឥណទាន
• ចូលកម្មវិធីអេស៊ីលីដាម៉ូបាល
• ចុចលើប៊ូតុង “ស្នើសុំ/Request”
• សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
• ជ្រើសរើស “ឥណទានធានាដោយប្រាក់បញ្ញើ / Loan Against Term Deposit”
• ជ្រើសរើសលេខសម្គាល់នៃប្រាក់បញ្ញើមានកាលកំណត់ បន្ទាប់មកប្រព័ន្ធនឹងបង្ហាញព័ត៌មាននៃការស្នើសុំឥណទានរបស់លោកអ្នក
• បន្ទាប់មកចុចប៊ូតុង “យល់ព្រម / OK”
របៀបបញ្ចប់ឥណទាន
• ចូលកម្មវិធីអេស៊ីលីដាម៉ូបាល
• ចុចលើប៊ូតុង “ស្នើសុំ / Request”
• សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
• ជ្រើសរើសរបាយការណ៍ឥណទានសង្ខេប
• ចុចលើសញ្ញា “…” នៅលើឥណទានដែលលោកអ្នកចង់បញ្ចប់
• រួចរើសយកពាក្យថា “ការបញ្ចប់ឥណទាន / Terminate” ។

គួរបញ្ជាក់ថា ការចាប់ផ្តើមអាជីវកម្ម ដែលខ្វះទុន អាចដាក់ពាក្យស្នើសុំឥណទានពីធនាគារ អេស៊ីលីដា បាន យ៉ាងងាយ និងទទួលបានប្រាក់កម្ចីយ៉ាងឆាប់រហ័ស ដោយគ្រាន់តែទាញយក និងប្រើប្រាស់ អេស៊ីលីដា ម៉ូ បាល។ អេស៊ីលីដា ជាប្រភពផ្តល់ប្រាក់កម្ចីដ៏មានទំនុកចិត្ត ដើម្បីទ្រទ្រង់មុខរបរ និងជំនួញរបស់លោកអ្នកឱ្យមានការរីកចម្រើន និងធ្វើឱ្យបំណងប្រាថ្នាក្លាយជាការពិត៕
រក្សាសិទ្ធិដោយ ៖CEN


