Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បានឆក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈយកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់ទប់ស្កាត់ហេតុការណ៍ទុសេខ្សែភ្លើង

ភ្នំពេញ ÷ បុរសដែលជាកម្មកដឹកជញ្ជូនម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ ខណៈពេលកំពុងតែជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យ កំពុងតែឆាបឆេះបណ្តាញខ្សែភ្លើងរបស់អគ្គិសនីកម្ពុជា។
ហេតុការណ៍ដ៏គួឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ខាងលើមានឈ្មោះរីន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងតែលើកដាក់សម្ភារៈ នៅហាងបោះដុំនិងលក់រាយភេសជ្ជ:គ្រប់មុខ យីហោ ប៊ុន សោភា ខណៈពេលនោះ ក៏មានផ្ទុះបណ្តាញប្រអប់ភ្លើង ក្នុងកាប៊ីនភ្លើងឆាបឆេះខ្សែភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ហាង និងប្រជាពលរដ្ឋដែលរស់នៅក្បែៗនោះ រួមនឹងអ្នកដំណើរផងដែរ ខណៈពេលនោះជនរងគ្រោះ បានយកបំពង់បាញ់ពន្លត់អគ្គិភ័យ ជួយបាញ់ទប់ស្កាត់កុំឲ្យរាលដាល ដល់ផ្ទះថៅកែរបស់គាត់ ស្រាប់តែធ្លាក់ខ្សែភ្លើងស្រាតកាប ធ្លាក់មកដល់ដីរេចុះរេឡើង ស្រូបឆក់ជនរងគ្រោះផ្ទុះស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រួមនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យ ស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យជុំវិញកន្លែងកើតហេតុ ហើយក៏បានបញ្ជាក់ថា សពបុរសខាងលើ ពិតជាស្លាប់ដោយសារឆក់ផ្ទុះស្លាប់ ជាមួយប្រពន្ធខ្សែភ្លើងកាប របស់អគ្គិសនីពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ជូន ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម

×