Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូដឹកស្រាស យកមកឲ្យម៉ូយ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ បុកអូសធ្លាក់ចូលក្នុងលូ រងរបួសដាច់ជើងម្ខាង

ភ្នំពេញ ÷ បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងតែជិះម៉ូតូដឹកស្រាស តាមផ្លូវត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ បុកអូសចូលក្នុងលូទឹកស្អុយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះ មានឈ្មោះ ស រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបិតស្រាលក់ ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1FA-3819 ដឹកស្រាសចំនួន៤កាន ចេញមកពីផ្ទះរបស់គាត់ ពីស្រុកកៀនស្វាយ យកមកឲ្យម៉ូយនៅខណ្ឌសែនសុខ ពីទិសដៅពីត្បូងមកជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 5A-2292 បាំងវាំងននយ៉ាងជិត បើកបរស្របទិសគ្នា បានបុកជនរងគ្រោះពីក្រោយ បណ្តាលឲ្យធ្លាក់ចូលទៅក្នុងលូ ចំណែកម៉ូតូត្រូវរថយន្តកិនអូសប្រហែលជិត៥០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្រ្គោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម

×