Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ជួយពលករខ្មែរប្រមាណ២០នាក់ ចាញ់បោកមេខ្យល់ ដឹកមកទម្លាក់ចោល

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហានេះថា កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២១ ម៉ោងប្រមាណ ០៨និង៣០នាទីយប់ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទទួលព័ត៌មាន ពីអាជ្ញាធរថៃ ស្រុកតាប្រាយ៉ា ខេត្តសាកែវ ថា មានពលករខ្មែរប្រមាណ២០នាក់ ត្រូវបានចាញ់បោកមេខ្យល់ ដឹកមកទម្លាក់ចោលនៅពីរកន្លែងផ្សេងគ្នា។

អ្នកនាំពាក្យបន្តថា ក្រុមការងារ របស់ស្ថានអគ្គកុងស៊ុល បានចុះទៅសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធថៃ និងកម្ពុជា ដើម្បីសម្របសម្រួល និងបញ្ជូនពលករខ្មែរទាំង២០នាក់ (ប្រុស០៧នាក់-ស្រី១៣នាក់ និងកូនក្មេង០៣នាក់) យកទៅដាក់នៅទីតាំងមាត់ច្រកព្រំដែន ស្រុកតាប្រាយ៉ា (ខេត្តសាកែវ)-បឹងត្រកួន (ខេត្តបន្ទាយមានជ័យ) ដើម្បីងាយស្រួលដល់អាជ្ញាធរថៃ-កម្ពុជា ក្នុងការគ្រប់គ្រង និង ផ្តល់ទីជម្រកសុវត្ថិភាព ជូនពួកគាត់។

ជាមួយគ្នានេះ ក្រុមការងារបាននាំយកស្បៀងអាហារ មានដូចជា មីកញ្ចប់ ទឹកសុទ្ធ និងម៉ាស ផ្តល់ជូនពួកគាត់ទាំងអស់ខាងលើ សម្រាប់ប្រើប្រាស់ និងទទួលទាន និងស្នាក់នៅ បណ្តោះអាសន្ន រង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

×