Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រណោះណាស់! ដឹកទៀប​លក់​ចង់​បាក់​ម៉ូតូ​ ដាច់​ទាំង​បាយ​ទាំង​ទឹក ចុង​ក្រោយ​ឡៃ​ឡុង​១​គីឡូ ត្រឹម​តែ​​…

មនុស្សយើងម្នាក់ៗ មានជីវិតរស់នៅ ប្រកបមុខរបរទទួលទានខុសៗគ្នា ដោយអ្នកខ្លះមានចំណេះជំនាញ ក៏ទទួលបានជីវភាពជីវិតដ៏ធូរធារ មិនសូវព្រួយខ្វល់ខ្វាយ ពីសេដ្ឋកិច្ចប៉ុន្មាននោះទេ។ ប៉ុន្តែ អ្នកខ្លះទៀត ពុំមានចំណេះដឹងខ្ពង់ខ្ពស់ និងថែមទាំងគ្មានជំនាញច្បាស់លាស់ទៀត ក៏បានខំប្រឹងរកតាមកម្លាំងប៉ុណ្ណោះ។ ហើយស្របពេលដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ថែមទៀត ជាហេតុធ្វើឲ្យពិបាកស្វែងរកប្រាក់ចំណូលកាន់តែខ្លាំង ព្រោះម្នាក់ៗសុទ្ធតែជួបបញ្ហាសេដ្ឋកិច្ចរកមិនសូវបានដូចគ្នា។

ដោយឡែក ងាកមកចាប់អារម្មណ៍ ទៅលើគណនីហ្វេសប៊ុកឈ្មោះ ផល្លីចំការស្វាយ ឯណេះវិញ ឃើញថា កំពុងធ្វើឲ្យមហាជនសម្តែងក្តីអាណិតជាខ្លាំង ក្រោយពីបានឃើញបុរសរូបនេះ បានបង្ហោះរូបភាពដឹកផ្លែទៀបដើរលក់ ឡើងពេញប្រៀបម៉ូតូ និងក្នុងទឹកមុខដ៏អស់សង្ឃឹម ដែលសបញ្ជាក់ឲ្យឃើញថា គាត់ពិតជាលក់មិនដាច់នោះទេ។

ជាក់ស្តែង លោកបានទម្លាយឲ្យដឹងថា លោកបានដឹកផ្លែទៀបចង់បាក់ម៉ូតូ ដើរលក់ ឡើងដាច់បាយដាច់ទឹកហើយ តែបានប្រាក់កម្រៃត្រឹម ៤ ម៉ឺនរៀល ប៉ុណ្ណោះ។ ហើយដោយកាន់តែអស់សង្ឃឹម នឹងបន្តទៅមុខទៀត គាត់ក៏បានបង្ហោះដាក់លក់ដៃឡុងក្នុងតម្លៃផ្លែទៀប១គីឡូ ត្រឹមតែ ១៥០០ រៀល ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង