Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«វិថីតេជោ តំបន់ពយតាមូង» នឹងជាក្លាយទៅកន្លែងប្រារព្ធពិធី និងសម្រាប់ឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរមកលំហែកម្សាន្ត

spot_img

ខេត្តព្រះសីហនុ ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ របស់ខេត្តព្រះសីហនុ នាថ្ងៃខាងមុខ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការពង្រីកវិថីតេជោ តភ្ជាប់ពីវិថី ២ធ្នូ មកចុងផ្លូវ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីឱ្យបានធំទូលាយ សម្រាប់ឱ្យប្រជាពលរដ្ឋភ្ញៀវទេសចរ មកលំហែកម្សាន្ត ក៏ដូចជាសម្រាប់កម្មវិធីផ្សេងៗ របស់ខេត្តព្រះសីហនុនាពេលខាងមុខ។

ប្រភពពីលោក ឃាង ភារម្យ ដ៏ដែលបានបន្តថា កាលពីថ្មីៗកន្លងមកនេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានចុះពិនិត្យការដ្ឋាន និងបានណែនាំឱ្យក្រុមការងារ ត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាពរបស់ក្រុងព្រះសីហនុ ព្រោះ វិថីតេជោ ដែលកំពុងស្ថាបនាថ្មីនេះ គឺមានការទាក់ទាញភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ និង មកអង្គុយលេងកម្សាន្ត ព្រោះមានទេសភាពស្អាតអាចគយគន់ផ្ទៃសមុទ្រក៏ដូចជា ទេសភាពក្នុងក្រុងព្រះសីហនុ បានយ៉ាងស្រស់ស្អាតផងដែរ។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត លោក ចេង ស្រុង បានបញ្ជាក់ថា ការចាក់ដីពង្រីកទីតាំងខាងលើនេះ គឺពង្រីកបន្ថែមប្រវែង ៥០ ម៉ែត្រទៀតចូលទៅក្នុងសមុទ្រ ដើម្បីឱ្យបានទីធ្លាធំទូលាយ មានសោភ័ណភាពល្អស្អាត និងបម្រើដល់វិស័យទេសចរណ៍។ លោកថា ទាំងអស់នេះហើយដែលរដ្ឋបាលខេត្ត បាននិងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹកជាដើម ក្នុងជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ នាពេលខាងមុខ កាន់តែច្រើនឡើង បន្ទាប់ពីជំងឺកូវីដ១៩ បានស្ងប់ស្ងាត់ទៅវិញ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×