Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបភោជនីយដ្ឋានឈ្មោះផ្ទះឈើរម្ហូបខ្មែរថៃ និងឃាត់មនុស្សប្រុសស្រី បានជាច្រើននាក់

ភ្នំពេញ ÷ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌពេជ្រ កែវមន្នី ចុះបង្ក្រាបទីតាំងភោជនីយដ្ឋានយីហោឈ្មោះ ផ្ទះឈើរម្ហូបខ្មែរថៃ ដែលលួចបើកខុសនឹងបម្រាម របស់រដ្ឋបាលរាជធានីភ្នំពេញ។ហេតុការណ៍ចុះបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង២០ នាទីយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែ ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំ និងបើកហាងផឹកសុីជួបជុំគ្នានោះទេ ដោយចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ តែផ្ទុយទៅវិញ ដោយហាងឈ្មោះ ផ្ទះឈើរម្ហូបខ្មែរថៃ មិនគរពតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងល្មើសបម្រាមរបស់សាលារាជធានីភ្នំពេញ បាននាំគ្នាជួបជុំ និងប្រមូលផ្តុំគ្នាផឹកសុីខុសពី គោលការណ៍របស់រាជរដ្ឋភិបាល ទើបខាងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌមានជ័យ ចុះទៅបង្រ្កាបភ្លាមៗ និងឃាត់បានមនុស្សប្រុសស្រី បានជាច្រើននាក់។

ក្រោយពីធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីទាំងអស់នោះ ក្រុមគ្រូពេទ្យក៏បានចុះមកយកសំណាក ដោយលទ្ធផល គឺអវិជ្ជមានទាំងអស់ បន្ទាប់មកទើបសមត្ថកិច្ចធ្វើការកំណត់ហេតុ បិតទីតាំងហាងឈ្មោះផ្ទះឈើរម្ហូបខ្មែរ និងបញ្ជូនខ្លួនមនុស្សប្រុសស្រីទាំងនោះ ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការសួរនាំ និងចាត់ការបន្តទៅតាមនីតិតិវិធី៕ រក្សាសិទ្ធិដោយ៖សា មេត

×