Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករខ្មែរដែលបានធ្វើដំណើរឆ្លងព្រំដែន ត្រូវបានសម្រាកនៅម្ខាងព្រំដែន ជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក

បន្ទាយមានជ័យ ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះសួរសុខទុក្ខ ពលករខ្មែរ កំពុងសម្រាកនៅម្ខាងព្រំដែនក្នុងទឹកដីថៃ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

គួរកត់សម្គាល់ផងដែរថា ក្រោយពីមានបទបញ្ជាបិទខ្ទប់ព្រំដែនកម្ពុជា-ថៃ ពលករខ្មែរដែលបានធ្វើដំណើរឆ្លងព្រំដែន ត្រូវបានសម្រាកនៅម្ខាងព្រំដែនជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក នៅក្នុងនោះផងដែរកងកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនបានធ្វើការ ឃាត់ពលករដែលបានលួចឆ្លងដែនដោយខុសច្បាប់ ឲ្យស្នាក់នៅជាបណ្ដោះអាសន្ននៅតាមបន្ទាត់ព្រំដែននៅលើទឹកដីថៃ ដើម្បីការពារការឆ្លងរីករាលដាល ជំងឺកូវីដ១៩បំប្លែងថ្មីដែលតា(Delta) ចូលក្នុងសហគមន៍ និងក្នុងប្រទេស ដែលជាហានិភ័យសម្រាប់ប្រទេសជាតិទាំងមូល។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានសុំអង្វរចិត្ត និងការយោគយល់អំពីប្រជាពលករខ្មែរ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នជិតបន្ទាត់ព្រំដែន មេត្តាយោគយល់ដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងទាំងអស់ ដែលកំពុងអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺដែលតា ចូលក្នុងប្រទេសក៏ដូចជាក្នុងសហគមន៍ និងបានបញ្ជាក់ជូនពួកគាត់ថា រាជរដ្ឋាភិបាលក៏ដូចជា កងកម្លាំង និងអាជ្ញាធរមូលដ្ឋានបានរួមគ្នា មិនទុកឲ្យពួកគាត់នៅឯកោ ក្នុងករណីមានបញ្ហាសុខភាព ឬបញ្ហាផ្សេងៗ ត្រូវរាយការណ៍ជូនទៅកងកម្លាំងដែលនៅជិតបំផុត ដើម្បីឲ្យកងកម្លាំងរាយការណ៍ ជូនទៅអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំតាមលំដាប់ថ្នាក់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×