Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ៖ កម្ពុជាទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំនេះ ថយចុះជិត៤០%

ភ្នំពេញ ៖ បើយោងតាមផេកក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១,៩៨២,៦៤១ នាក់ ថយចុះ ៣៧.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨ នាក់។

ដោយឡែក ភ្ញៀវទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេស នៅឆមាសទី១ ឆ្នាំ២០២១ នេះដែរ គឺមានចំនួនសរុប ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

ជាមួយគ្នានេះ នៅឆមាសទី១ នៃឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៦០ នាក់ ថយចុះ ៩១.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស ៤៦,២៤៩ នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦,៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ។

ក្រសួងទេសចរណ៍ ក៏បានបង្ហាញអំពីទីផ្សារទេសចរណ៍សំខាន់ៗទាំង ១០ ផងដែរ រួមមាន៖
១. ទេសចរថៃ ៥២,២៩០ នាក់ ថយចុះ ៦៧.៥%
២. ទេសចរចិន ២៩,៧៥១ នាក់ ថយចុះ ៨៩.២%
៣. ទេសចរវៀតណាម ៦,៩៥៦ នាក់ ថយចុះ ៩៦.១%
៤. ទេសចរឥណ្ឌូណេស៊ី ៣,៤១៥ នាក់ ថយចុះ ៧៤.៣%
៥. ទេសចរកូរ៉េខាងត្បូង ១,៨៣៣ នាក់ ថយចុះ ៩៦.៥%
៦. ទេសចរសហរដ្ឋអាមេរិក ១,៥៩០ នាក់ ថយចុះ ៩៧%
៧. ទេសចរចិនមកពីកោះតៃវ៉ាន់ ១,៥០៤ នាក់ ថយចុះ ៩២.៨%
៨. ទេសចរម៉ាឡេស៊ី ៨៨៣ នាក់ ថយចុះ ៩៦.៥%
៩. ទេសចរជប៉ុន ៧៩០ នាក់ ថយចុះ ៩៨%
១០. ទេសចរបារាំង ៦៤៨ នាក់ ថយចុះ ៩៨.៥%៕ រក្សាសិទ្ធិដោយ៖CEN

×