ភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនសរុបនៅថ្ងៃអង្គារនេះបានធ្លាក់ចុះមកត្រឹម ៧១៤,២៥លានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានធ្លាក់ចុះមក ០,០៤ភាគរយ មកនៅត្រឹម ៥៣០ពិន្ទុ។
ក្នុងនោះដែល PWSA, PAS និង ABC បានធ្លាក់ចុះ ២០រៀលដូចៗគ្នា មកត្រឹម ៧.០២០រៀល ១៣.៦០០រៀល និង ១២.៤៦០រៀល រៀងគ្នា។ GTI និង PPAP កើនឡើង ១៤០រៀល និង ១៨០រៀល ដល់ ៤.៦៤០រៀល និង ១៤.៨៦០រៀល ក្នុងមួយហ៊ុន។ យ៉ាងណាមិញ PPSP និង PEPC បានរក្សាថ្លៃថេរដដែល។
GTI បានបំបែកកំណត់ត្រាជាមួយនឹងថ្លៃខ្ពស់ បំផុតនៅក្នុងឆ្នាំនេះផងដែរ ដោយបានបិទជាមួយនឹងថ្លៃ ៤.៦៤០រៀល ដែលបានកើនឡើលងរហូតដល់ ៣,១១ភាគរ។ ទំហំជួញដូរសរុបរបស់ភាគហ៊ុនមួយនេះ ក៏បានជាប់ចំណាត់ថ្នាក់ទី២ ជាភាគហ៊ុន ដែលត្រូវបានជួញដូរច្រើនជាងគេ ជាប់ៗគ្នា៤ថ្ងៃផងដែរ៕
រក្សាសិទ្ធិដោយ៖CEN


