Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោះមកស្វែងរយល់ពី ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក (DBD Engineering Plc) គ្រោងនឹងចុះបញ្ជី នៅផ្សារមូលបត្រកម្ពុជាចុងខែសីហានេះ

ភ្នំពេញ ៖ បង្កើតឡើងក្នុងឆ្នាំ ១៩៩៥ យើងគឺជាក្រុមហ៊ុនសំណង់និងវិស្វកម្ម (E&C) ដែលមានបទពិសោធន៍ និងមានវ័យចំណាស់ច្រើនជាងគេនៅកម្ពុជា។ យើងផ្តល់ជូននូវ ការរចនា វិស្វកម្ម សំណង់ មេកានិច បរិក្ខារអគ្គីសនី (MEP) ព្រមទាំងប្រព័ន្ធកំដៅ ប្រព័ន្ធភ្លើង ប្រព័ន្ធខ្យល់និង ម៉ាស៊ីនត្រជាក់ (HVAC)។

ឌីប៊ីឌី អ៊ិនជីនារីង ម.ក (DBD Engineering Plc) គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមឧស្សាហកម្មឈានមុខគេ ដែលបោះជំហានមកដល់ពេលនេះ គឺដោយសារតែមានការគាំទ្ររបស់លោកអ្នក ចំពោះការជឿទុកចិត្តនិងទំនុកចិត្តមកលើក្រុមហ៊ុនតាំងពីពេលនោះមក ដែលគិតដល់ឆ្នាំ២០២០១នេះ គឺជាការអបអរសាទរខួបលើកទី ២៥ របស់ក្រុមហ៊ុនក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក (DBD Engineering Plc)។
ឌីប៊ីឌី យកចិត្តទុកដាក់ខ្លាំងលើ ជំនាញ វិជ្ជាជីវៈ និងគុណភាព។

ទាំងអស់នេះនឹងត្រូវបានផ្តល់ជូនជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អតិថិជន ដូច្នេះហើយ គម្រោងរបស់អ្នកនិងអតិថិជនរបស់អ្នកសមនឹងទទួលបានអ្វីដែលល្អបំផុត ហើយយើងបានរៀបចំរួចរាល់តាមបំណងរបស់អ្នក ពីព្រោះថាក្រុមការងាររបស់ឌីប៊ីឌី អ៊ិនជីនារីង មានបទពិសោធន៍ខ្ពស់ និងមានអ្នកជំនាញយ៉ាងចំណាន សម្រាប់ជួយដល់អាជីវកម្មរបស់លោកអ្នក។

ក្រុមហ៊ុន DBD មានបទពិសោធន៍យូរឆ្នាំលើផ្នែកវិស្វកម្ម ពោលគឺទាំងជាង បុគ្គលិកជំនាញ វិស្វករ និងថ្នាក់ដឹកនាំសុទ្ធតែមានការទទួលខុសត្រូវខ្ពស់ដែលធ្វើឲ្យក្រុមហ៊ុននេះទទួលបាននូវគម្រោងជាច្រើនជាបន្តបន្ទាប់ ដូចជាគម្រោងសាងសង់ភោជនីយដ្ឋានកម្រិតអន្តរជាតិ រោងចក្រនៅក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងទទួលគម្រោងសាងសង់ សណ្ឋាគារ ខុនដូ និងផ្សារទំនើបជាដើម។

គម្រោងទាំងនោះមួយចំនួនគឺបានបញ្ចប់រួចមកហើយដូចជាផ្សារAEON Mall ទី១និងទី២ជាដើម ព្រមទាំងមានគម្រោងធំៗមួយចំនួនទៀតដែលក្រុមហ៊ុនកំពុងបន្តសាងសង់ ដូចជាគម្រោងខុនដូ North Park, Chip Meng Sen Sok, Chip Mong 598 Mall និង Chip Mong Mega Mall ផ្លូវ271 ជាដើម។

ក្នុងឆ្នាំនេះ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក គឺជាក្រុមហ៊ុនដំបូងបង្អស់ដែលបានចុះបញ្ជី នៅក្នុងទីផ្សារកំណើនរបស់ផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុនដែលមានសក្កានុពលរីកចម្រើនខ្ពស់មួយនេះ មានថ្លៃភាគហ៊ុនត្រឹមតែ ២.៣៨០រៀល ក្នុងមួយភាគហ៊ុន ដោយវិនិយោគិនអាចទទួលបានភាគលាភរហូតដល់ ៥,៥ភាគរយ ដោយភាគលាភនេះមានការធានារហូតដល់ ៣ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសម្រេចអនុម័តការចុះបញ្ជី ជាសាធារណៈ របស់ក្រុមហ៊ុន DBD Engineering ។

លោក ស៊ូ សុជាតិ អគ្គនាយក SERC (និយតករមូលបត្រកម្ពុជា) បានឲ្យដឹងថា ការអនុម័តនេះ នឹងបើកផ្លូវសម្រាប់ក្រុមហ៊ុន ក្នុង ការបន្តការបរិវិសកម្ម និងនីតិវិធី ចុះបញ្ជីនៅទីផ្សារកំណើនរបស់ CSX ។ លោក ថ្លែងថា ៖ « យើងស្វាគមន៍ការចូលរួម របស់ ក្រុមហ៊ុន ក្នុងការចុះបញ្ជីលើទីផ្សារកំណើន នៃក្រុមហ៊ុនមូលបត្រកម្ពុជា ។ ក្រុមហ៊ុនមួយនេះ បានក្លាយជាក្រុមហ៊ុនដំបូងគេ នៅលើទីផ្សារកំណើន » ។

លោក សុជាតិ បន្ថែមថា ៖ « ការអនុម័តនេះ ដើម្បីបង្ហាញដល់សហគ្រាសធុនតូច និងមធ្យមថា ក្រុមហ៊ុនអាចមានលទ្ធភាពក្នុង ការប្រមូលមូលនិធិបានកាន់តែច្រើន ពីផ្សារមូលបត្រកម្ពុជា ។ នេះមានន័យថា យើងមិនមានតែក្រុមហ៊ុនធំ ទើបអាចមាន លទ្ធភាពក្នុងការប្រមូលមូលនិធិពីទីផ្សារមូលធននោះទេ » ។

ជាមួយនឹងវត្តមាន ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក (DBD Engineering Plc) ដែលចាប់ផ្តើមជួញដូរភាគហ៊ុន នៅថ្ងៃទី ៣០ ខែសីហាខាងមុខនេះ នៅក្នុងទីផ្សារកំណើន (Growth Board) យើងសង្ឃឹមថា ផ្សារមូលបត្រកម្ពុជា (CSX) នឹងទាក់ទាញសហគ្រាសធុនតូច និងមធ្យមផ្សេងៗទៀត មកចូលក្នុងទីផ្សារមួយនេះផងដែរ៕
រក្សាសិទ្ធិដោយ៖CEN

×