Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជនចំនួន ២លាននាក់ កំពុងប្រើអេស៊ីលីដាម៉ូបាល

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ក៏បានថ្លែងអំណរគុណអតិថិជនចំនួន ២លាននាក់ ដែលកំពុងប្រើអេស៊ីលីដាម៉ូបាល ទាំងនៅលើ iPhone (App Store), Android (Google Play), និង Huawei (AppGallery) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យដំណើការសេវាធនាគារឌីជីថលមុនគេនៅកម្ពុជា នៅឆ្នាំ ២០១០ ដែលមានឈ្មោះថា អេស៊ីលីដាយូនីធី (ACLEDA Unity) ដែលពេលនោះ មានអតិថិជនចុះឈ្មោះប្រើប្រាស់ច្រើនជាង ២០ម៉ឺននាក់ ក្នុងរយៈពេលដ៏ខ្លី ។

ដោយសារតែការយកចិត្តទុកដាក់បម្រើ និងយកចិត្តទុកដាក់ស្តាប់យោបល់ ពីសំណាក់អតិថិជន នៅខែមេសា ឆ្នាំ ២០១៧ អេស៊ីលីដាយូនីធី ត្រូវបានអភិវឌ្ឍដោយដាក់ឱ្យមានបម្រើសេវាថ្មីៗយ៉ាងច្រើន ដើម្បី បំពេញសេចក្តីត្រូវការ និងរួមចំណែកកាត់បន្ថយការចំណាយពេលវេលាររង់ចាំ និងធានាបាននូវទំនុកចិត្តពីដៃគូអាជីវកម្មរបស់អតិថិជន កាត់បន្ថយការធ្វើដំណើរ ដែលមិនចាំបាច់នានាប្រកបដោយជោគជ័យ។

បើតាមធនាគារអេស៊ីលីដា មានអេស៊ីលីដាម៉ូបាលប្រើប្រាស់ងាយស្រួល មិនចាំបាច់ទៅដល់ធនាគារ ប្រៀបបានដូចមានធនាគារក្នុងដៃនៅផ្ទះ។ អេស៊ីលីដាម៉ូបាល ជាប្រព័ន្ឋឌីជីថលដ៏ទំនើប ជួយអតិថិជនបានគ្រប់ពេលក្នុងស្ថានភាពកម្ពុជា កំពុងតែរាតត្បាតដោយសារជំងឺឆ្លងកូវីដ១៩។ អេស៊ីលីដាម៉ូបាល អតិថិជនអាចធ្វើការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ ទូរទាត់ប្រាក់តាមឃ្យូអាកូដ (QR Code) ដកប្រាក់ដោយមិនប្រើកាត (Card less) ដកប្រាក់រហ័ស (Quick Cash) បង់ថ្លៃទឹក ភ្លើង, បង់ពន្ធ, ចែកគ្នាទូទាត់វិក្កយបត្រ (Share Bill), ស្នើសុំប្រាក់កម្ចី, បង់ថ្លៃសាលា ចូលបុណ្យដោយស្កេនជាមួយ QR Code និងបង់ការចំណាយសព្វបែបយ៉ាងពី ដែលទាំងអស់នេះគឺមានសារៈសំខាន់មែនទែនក្នុងការចូលរួមបញ្ចៀសនូវការឆ្លងជំងឺនាសម័យកាលកូវីដ-១៩៕
រក្សាសិទ្ធិដោយ៖CEN

×