ភ្នំពេញ ៖ រហូតមកទល់ពេលនេះ ចាន់ កែវនិមល ពិធីការិនីកំពុងតែល្បីល្បាញ ដែលបានចាកចេញ ទៅអាមេរិកលម្ហែកាយ ច្រើនខែមកហើយនោះនៅ មិនទាន់វិលបកមកស្រុកនៅឡើយ។ អ្នកនាងហាក់ មិនស្តាយការងារដែលរងចាំទីដែលស្រឡាញ់។ ប្រកានេះប្រហែលអ្នកនាងចង់ ចាកចេញពីអាជីពពិធីការិនីឬយ៉ាងណា។

មានទស្សនិកជនមួយ ចំនួនបានលើកឡើងថា ការដែលចាន់ កែវនិមល សម្ងំនៅអាមេរិក ទាំងគ្រួសារ អាចនឹងមានផែនការនៅទីនោះរៀបចំគម្រោងថ្មី។ អ្នកនាងហាក់ មិនទាន់អើពើជិះស្លាបដែក វិលមកចាប់ការងារដែលកំពុងតែ រីកចម្រើន។ ចាប់តាំងពីជាសះស្បើយពីជំងឺ កូវីដ១៩មក គឺជាង៤ខែមកហើយដែល អ្នកនាង និងស្វាមី ព្រមទាំងកូនស្រីទៅ លម្ហែកាយរំសាយអារម្មណ៍តានតឹង នាទឹកដីសុីវិល័យមួយនេះ មិនទាន់វិលមកវិញ។ គេកំពុងតែតាមដានមើលថាចាន់ កែវនិមល អាចលាលែង ការងារប្រចាំទូរទស្សន៍ហង្សមាស ដែរឬងាក មកជ្រងឡើងវិញ។
អ្នកនាង ចាន់ កែវនិមល ត្រូវបានមហាជន ចាតទុកថា ជាពិធីការិនីដែលយល់ច្បាស់ ពីកម្មវិធីនីមួយៗ។ អ្នកនាងត្រូវបាន ថ្នាក់ដឹកនាំសរសើរពីសមត្ថភាពឆ្លាតវៃ នៃការប្រើប្រាស់ពាក្យពេចន៍។ ភាពល្អប្រសើរនេះ ហើយធ្វើឲ្យ អ្នកនាងកាន់កម្មវិធីធំៗ ច្រើនលើកកន្លងមក។ តែគួរឲ្យស្តាយចាប់តាំងពីផ្ទុះរឿង អាស្រូវស្នេហាជាមួយ លោកជា វិបុលយ៉ាងខ្លាំង អំឡុងពេលប៉ុន្មានខែមុនមក ឃើញថា អ្នកនាងត្រូវបានខាងកម្មវិធីបំបែកដៃគូគ្នា ទៅធ្វើការតន្ត្រីផ្សេងៗ ក្រោយដឹងថាអ្នកនាងសុជាតិ អាក់អន់ចិត្ត។ ព្រោះតែការកកើតរឿងនោះមក ឱកាសចង់ប្រឡូកការងារ របស់ចាន់ កែវនិមល ហាក់ចង់តោះតើយ និងចង់នៅស្ងប់ស្ងាត់ជាមួយ ក្រុមគ្រួសារ ដើម្បីកុំឲ្យតានតឹងហើយចាំវិលបក គិតគូការងារជាថ្មី៕ រក្សាសិទ្ធិដោយ៖សំណាងSV


















