ត្រីក្រឹមចិញ្ជឹមមួយក្បាលពិតជាមានសំណាងខ្លាំងណាស់ ព្រោះម្ចាស់របស់វាហ៊ានចំណាយលុយរហូតដល់ ៥០០ដុល្លា ដើម្បីឲ្យពេទ្យសត្វធ្វើការវះកាត់ឲ្យវា។
រឿងនេះកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី នៅពេលស្ត្រីវ័យក្មេងម្នាក់ បានប្រញាប់ប្រញាល់មករកពេទ្យសត្វដើម្បីឲ្យជួយសង្គ្រោះត្រីនាង ក្រោយពេលដឹងថាវាស្លាក់ដុំគ្រួសមួយនៅក្នុងមាត់។
បន្ទាប់ពីពិនិត្យរួច ពេទ្យសត្វចាប់ផ្តើមធ្វើការជួយសង្គ្រោះត្រីក្រឹមឈ្មោះ Conquer អាយុ ១ឆ្នាំ ហើយក៏បានជោគជ័យក្នុងការយកដុំគ្រួសចេញពីមាត់វា។
រឿងជួយសង្គ្រោះជីវិតត្រី Conquer ត្រូវបានគេចែករំលែករាប់រយដងនៅលើបណ្តាញសង្គម និងមានការបញ្ចេញមតិជាច្រើនផងដែរ។ អ្នកទាំងនោះក៏មានការភ្ញាក់ផ្អើលបងដែរនៅពេលដឹងថា តម្លៃវះកាត់គឺ ៥០០ដុល្លា ៕ សុភ័ក្ត្រ