Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុសប្រើប្រាស់ថ្នាំញៀនលើសកំរិត យកអាវុធច្នៃគ្រាប់ព្រួញដែក បាញ់ម្តាយស្លាប់

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ជាកូនបង្កើតបានប្រើអាវុធកែច្នៃ គ្រាប់ព្រួញដែក បាញ់ម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ចំណុចភូមិកូនព្រហ្ម ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកគាស់ក្រឡ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ ការបន្តទៅតាមនីតិវិធី។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកគាស់ក្រឡ បានចុះទៅឃាត់ខ្លួនជនសង្ស័យ យកទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកគាស់ក្រឡ ដើម្បីសាកសួរនិងធ្វើកំណត់ហេតុ បញ្ជូនទៅស្នងការនគរបាលខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះឈឿម សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាកូនបង្កើតរបស់ស្ត្រីរងគ្រោះ ឈ្មោះ ធីវ មុន្នី ភេទស្រី អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។

យោងតាមរបាយកាណ៍របស់អធិធិការដ្ឋានស្រុកគាស់ក្រឡ បានបញ្ជាក់ថា ជនសង្ស័យប្រើប្រាស់ថ្នាំញៀនលើសកំរិត មានសតិមិនល្អ ឆេវឆាវ ទើបហ៊ានធ្វើឃាតម្តាយ ជាហេតុធ្វើឲ្យសាច់ញាតិនិងអ្នកភូមិតក់ស្លុតយ៉ាងខ្លាំង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×