នេះជាខណៈពេលដ៏មិននឹកស្មាន និងគួរឲ្យញាក់សាច់តែម្តង គ្រាដែលអ្នកទេសចរជនជាតិចិន២ក្រុម បានវាយគ្នាទាំងប្រុសទាំងស្រីយ៉ាងសាហាវ ដោយផ្តើមចេញពីការឈ្លោះប្រកែកគ្នាលើរឿងតូចតាចប៉ុណ្ណោះ។ ការប្រយុទ្ធគ្នានេះបានកើតឡើង នៅក្នុងឧទ្យានសត្វព្រៃប៉េកាំង ក្នុងស្រុកដាស៊ីង កាលពីរសៀលថ្ងៃសៅរ៍ទី៧ ខែសីហា។
យោងតាមសារព័ត៌មាន Global Times បានឲ្យដឹងថា ប៉ះគ្នារវាងក្រុមអ្នកទេសចរទាំងពីរ គឺបានចាប់ផ្តើមឡើងដោយពាក្យសម្តី ប៉ុន្តែ មិននឹកស្មានថា បានឈានដល់ការប្រើអំពើហិង្សាដាក់គ្នាយ៉ាងសាហាវ ឡើងផ្អើលសត្វ និងភ្ញៀវទេសចរដទៃ មកចោមរោមព្រាត។
នៅក្នុងវីដេអូខ្លីមួយនាទី គេឃើញបុរស១គូ និងស្ត្រី១គូ កំពុងដេកដួលនៅលើដី ទាត់ និងទាញបោចសក់គ្នាទៅវិញទៅមក។ ចំណែកស្ត្រីម្នាក់ទំនងត្រូវជាម្តាយភាគីគូជម្លោះ ដែលកាន់កូនតូចនៅក្នុងដៃ ក៏បានចូលរួមក្នុងការប្រកួតនេះ ដោយទាត់ទៅលើស្ត្រីម្នាក់ទៀត ដែលដេកនៅលើដី ហើយចាប់បោចសក់របស់ស្រ្តីនោះទៀតផង។
មួយសន្ទុះក្រោយមក ស្ត្រីជាម្តាយនេះ ក៏ត្រូវបុរសម្នាក់ លោតហក់ទាត់ពីខាងក្រោយ១ជើង ឡើងផ្កាប់មុខដួលទៅដី ទាំងចៅតូចគួរឲ្យរន្ធត់។
តែទោះជាយ៉ាងណា ការវាយប្រយុទ្ធគ្នាដ៏សាហាវនេះ ក្រោយមក ត្រូវបានបញ្ឈប់ពីសំណាក់សន្តិសុខដែលបានចូលមកអន្តរាគមន៍។
អាជ្ញាធរបាននិយាយថា ពួកគេបានស្រែកដាក់គ្នា ហែកហួរគ្នាយ៉ាងសាហាវ ប៉ុន្តែ ភាគីទាំងពីរបានឈានដល់ការបញ្ចប់ប្រើអំពើហិង្សាដាក់គ្នា បន្ទាប់ពីត្រូវបានសម្របសម្រួល។
យោងតាមសារព័ត៌មាន Global Times សត្វនៅសួនសត្វច្បាស់ជាភ្ញាក់ផ្អើល ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងដ៏មិននឹកស្មាននេះ ព្រោះថាវាជាលើកដំបូងហើយ ដែលពួកគេមិនធ្លាប់បានឃើញការប្រយុទ្ធគ្នាកើតឡើងរវាងមនុស្សបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
A big fight that occurred at the Beijing Wildlife Park yesterday apparently set a very bad example for the animals witnessing it. According to the park, the animals imitated these wild humans and had their own altercation at night. (Video via Beijing Life/北京生活) pic.twitter.com/ldgn63ya6g
— Manya Koetse (@manyapan) August 8, 2021