Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ករណីរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ

កណ្តាល ៖ អធិការដ្ឋាននគរបាល ស្រុកពញាឭ បានចេញរបាយការណ៍មួយថា អំពើរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ! បើទោះជាតាមរូបភាពណាក៏ដោយ ការគំរាមកំហែង ប្រើហិង្សាសន្យា ដោះដូរលួងលោម ព្រមព្រៀងក៏ដោយ) ជនប្រព្រឹត្តអំពើនេះ ត្រូវតែទទួលទោស ទៅតាមអំពើដែលបានប្រព្រឹត្ត។

ជាក់ស្តែង អំពើរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ មួយករណីបានកើតហេតុថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ១៤ រសៀលចំណុចភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស. ន ល ស. ភេទស្រី អាយុ ១២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ ព្រែកល្វា ឃុំ ពញាឮ ស្រុក ពញាឮ ខេត្តកណ្តាល។ ជនសង្ស័យ ឈ្មោះ ឈួន ណាន់ ហៅ ម៉ី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ព្រែកល្វា ឃុំ ពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោមទេ (-) ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ករណីគ្រឿងញៀន រយៈពេល១២ខែ នៅពន្ធនាគារព្រៃស។

ជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពរួមភេទ ជាមួយជនរងគ្រោះចំនួន០៣លើក ជាអនីតិជន អាយុក្រោម១៥ ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕​​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×