Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីចោទប្រកាន់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំប្រព្រឹត្តអំពើពុករលួយ

ភ្នំពេញ ៖ មន្ត្រីមួយចំនួនបានចោទប្រកាន់លោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប)នៃក្រសួងពាណិជ្ជកម្មថា បានប្រព្រឹត្តអំពើពុករលួយអំពើពុករលួយ ដោយកាត់ប្រាក់យន្តការដែលក្រសួងបានផ្តល់ឲ្យស្ថាប័នតាមរាជធានី ខេត្ត ក្នុងការចំណាយផ្សេងៗ ដើម្បីអនុវត្តផែនការការងារប្រចាំខែរបស់ស្ថាប័នទាំងនោះជំនួសវិញ។

ប្រភពបានឲ្យដឹងថា បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានហាមឃាត់សកម្មភាព អំពើពុករលួយ លែងឲ្យមានកាត់ប្រាក់រង្វាន់​លើកទឹកចិត្តរបស់មន្ត្រី ក.ប.ប. ប្រចាំខែរូចមក គឺលោកផាន អូន បានបង្វែសកម្មភាពពុករលួយ របស់ខ្លួនកាត់ប្រាក់យន្តការ ដែលក្រសួងបានផ្តល់ ឲ្យស្ថាប័នតាមរាជធានី ខេត្ត ក្នុងការចំណាយផ្សេងៗ ដើម្បីអនុវត្តផែនការការងារប្រចាំខែ របស់ស្ថាប័នទាំងនោះជំនួសវិញ។ ហើយលោកផាន អូន បានបែងចែកមួយចំនួនសម្រាប់ខ្លួនឯង និងមួយចំនួនទៀតដាក់ចូលទៅមន្ត្រីមួយចំនួននៅក្រសួងពាណិជ្ជកម្មដើម្បីធ្វើជាខ្នងបង្អែក។

មន្ត្រីបានបន្តថា នៅពេលនេះ លោកផាន អូន បានតម្រូវឲ្យប្រធានសាខា និងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រ៉ៃអង្គាសថវិកាផ្ទាល់ខ្លួន ដើម្បីរ៉ាប់រងការចំណាយរបស់អង្គភាពទៅវិញ ខណៈដែលក្រសួងបានផ្តល់ ឲ្យសម្រាប់អនុវត្តការងារប្រចាំខែនោះ ត្រូវបានលោកផាន អូន និងមន្ត្រីក្រសួងពាណិជ្ជកម្មស៊ីដាច់អស់ហើយ។

ជាមួយគ្នានេះ ក្រុមមន្ត្រីបានស្នើឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការចំពោះលោកផាន អូន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ពីព្រោះលោកផាន អូន តែងតែយកឈ្មោះថ្នាក់ដឹកនាំ មកបិទបាំងអំពើអាក្រក់របស់ខ្លួន ដោយអះអាងថា អ្វីៗដែលគាត់ (ផាន អូន) បានធ្វើគឺដើម្បីថ្នាក់ដឹកនាំតែប៉ុណ្ណោះ។

ក្រុមមន្ត្រីបានទម្លាយទៀតថា បន្ទាប់ពីមានការបែកធ្លាយ រឿងអាស្រូវពុករលួយរបស់លោកផាន អូន គឺក្រសួងពាណិជ្ជកម្ម បានធ្វើកំណែទម្រង់ឲ្យមមន្ត្រីនៅអគ្គនាយកដ្ឋាន ក.ប.ប.​ អាចបើកប្រាក់លើកទឹកចិត្តរបស់ខ្លួន តាមធនាគារដើម្បីបញ្ឈប់ការកាត់ប្រាក់ លើកទឹកចិត្តរបស់ពួកគេពីលោកផាន អូន ជាបន្តទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកផាន អូន នៅតែអាចប្រព្រឹត្តអំពើពុករលួយ បានដោយរលូនដដែល តែធ្វើឡើងតាមវិធីផ្សេងដូចជា កាត់លុយស្ថាប័នតាមរាជធានី ខេត្តជាដើម។

ចំណែកលោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប)នៃក្រសួងពាណិជ្ជកម្ម មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលចាច្រើនដងជាប់រវល់រហូត៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×