Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលក្រោមឱវាទ ប្តឹងអធិការនគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទៅសម្ដេចក្រឡាហោម ស ខេង និងអគ្គស្នងការនគរបាលជាតិ ដើម្បីផ្លាស់ប្តូរតំណែង

កំពង់ស្ពឺ ៖ មន្រ្តីនគរបាលជាច្រើននាក់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអធិការរង ប្រធានផ្នែក នាយរងផ្នែក និងនាយនគរបាលតាមបណ្តាញប៉ុស្តិ៍ បានរួមគ្នាប្តឹងអធិការនគរបាលស្រុកបសេដ្ឋ លោក អ៊ុំ ចំរើន ទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ត សុំឲ្យផ្លាស់ប្តូរ ចេញដោយសារមន្រ្តីនគរបាលរូបនេះ បានប្រព្រឹត្តកំហុសជាច្រើន ដែលពួកគាត់មិនអាចទទួលយកបាន។

នៅក្នុងពាក្យបណ្ដឹងរបស់មន្រ្តីនគរបាលស្រុកបសេដ្ឋ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានរៀបរាប់ថា លោក អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ បានប្រព្រឹត្តទង្វើមួយចំនួនរួមមាន​ ៖​ រាល់ការតែងតាំង និងផ្លាស់ប្ដូរមុខងារមន្ត្រីក្រោមឱវាទ តែងទាមទារលាភសក្ការៈ ពោលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំពោះការងារកសាងអង្គភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗវិញ គ្មានរីកចម្រើនទាល់តែសោះ។ មិនឲ្យតម្លៃដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដឹកនាំខ្វះក្រមសីលធម៌ ហើយគ្មានការទទួលខុសត្រូវ។ ចំពោះចរិតឫកពាមិនសមជាថ្នាក់ដឹកនាំ ឬមិនធ្វើជាគំរូដល់កូនចៅ ជារឿយៗបានជេរប្រមាថមើលងាយកូនចៅក្រោមឱវាទ តាមវិទ្យុទាក់ទង មិនស្គាល់ចាស់ស្គាល់ក្មេង និយាយអួតក្អេងក្អាងថា ខ្លួនមានតួនាទីធំ និងមានអ្នកនៅពីក្រោយខ្នងជាអ្នកធំផងដែរ។

ចាប់តាំងពីចូលមកកាន់តំណែងជា អធិការដ្ឋាននគរបាលស្រុកបសេដ្ឋមក លោកវរសេនីយ៍ត្រី អ៊ុំ ចំរើន មិនដែលធ្វើការអនុវត្តន៍ការងារឲ្យមានស្នាដៃល្អជូនអង្គភាពទេ គឺមានតែទទួលបានលិខិតព្រមានពីថ្នាក់លើ។ គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីភាពទាំងក្នុងនិងក្រៅអង្គភាព ។ បញ្ចេញអាកប្បកិរិយា មិនសមរម្យមកលើកូនចៅ អោយគេកោតខ្លាចអំណាច មិនធ្វើអោយកូនចៅថ្នាក់ក្រោម គោរពស្រឡាញ់ ។ ឲ្យតម្លៃកូនចៅគ្មានសមត្ថភាពអនុវត្តន៍ការងារ បែរជាឲ្យតម្លៃបក្សពួកណាពូកែខាងអែបអប ចូលចិត្តដើរផឹកស្រីញីជាមួយរូបគាត់ ។ ក្នុងនាមគាត់ជាមេអង្គភាព មិនដាក់ការងារឲ្យកូនចៅធ្វើការបែរជានាំកូនចៅ លេងល្បែងស៊ីសងនៅក្នុង កន្លែងការងារ ដែលផ្ទុយពីបទបញ្ជារបស់ អគ្គស្នងការនគរបាលជាតិ។

ពាក់ពន្ធនិងលុយភូមិឃុំមានសុវត្ថិភាពដែលរដ្ឋផ្ដល់ឲ្យអង្គភាព ចាប់តាំងពីលោកវរសេនីយ៍ត្រី អ៊ុំ ចំរើន បានកាន់ដំណែងជាអធិការនគរបាលស្រុកបសេដ្ឋ បានយកទៅចាយបុគ្គលខ្លួនឯង (គ្មានវិក្កយប័ត្រត្រឹមត្រូវ)។ លើសពីនេះទៀត លោកវរសេនីយ៍ត្រី អ៊ុំ ចំរើន ក្នុងនាមជាអធិការនគរបាលស្រុកបរសេដ្ឋ មិនបានអនុវត្តន៍ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីសម្រេច របស់ក្រសួងសុខាភិបាល ដែលបានបិទខ្ទប់ ហាមឃាត់ ចរាចរណ៍មិនអោយធ្វើដំណើរឆ្លងខេត្ត ពីខេត្តមួយទៅខេត្តមួយ ទប់ស្កាត់កុំអោយរីករាលដាលនៃជំងឺកូវីត-19 ត បុគ្គលរូបនេះ បានប្រើអំណាច តួនាទីបញ្ហារកូនចៅក្រោមឱវាទអោយ បើកឡានជូនគាត់ទៅក្រុងកំពង់សោមស្រុក ព្រៃនប់ ជួបបនភឿនដើម្បី ផឹកស៊ីស្រីញីរ សប្បាយគ្មានគិតពី តួនាទីភារៈកិច្ចរបស់ខ្លួនឡើយ ដោយទាំងដឹងថាបំពាន នឹងប្រកាសរបស់ក្រសួងសុខាភិបាល និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ។

ធ្វើដំណើរ៖

  • លើកទី ១ នៅថ្ងៃទី ២៨ ខែ ០៤ ឆ្នាំ ២០២១ បានអោយកូនចៅ ជូនទៅផឹកស៊ីក្នុងស្រុកព្រៃនប់ ខេត្តព្រះស៊ីហនុ
  • លើកទី ២ ថ្ងៃទី ០១ ខែ០៥ ឆ្នាំ២០២១ បានឲ្យកូនចៅ ជូនទៅផឹកស៊ីម្ដងទៀតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះស៊ីហនុ
  • លើកទី ៣ ថ្ងៃទី ០៤ ខែ ០៥ ឆ្នាំ ២០២១ លោកវរសេនីយ៍ត្រី អ៊ុ ចំរើន បានអោយកូនចៅជូនទៅ ស្រុក ព្រៃនប់ ក្រុងកំពង់សោម ដើម្បីទៅផឹកស៊ីម្ដងទៀត។ ដោយពុំខ្លាចឆ្លងជំងឺ កូវីដ-១៩ ឆ្លងចូលមកក្នុងអង្គភាពឡើយ និងមិនស្តាប់តាមប្រសាសន៍ណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អំពីវិធានការ ការពារទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ដែលទន្ទឹមនិងនេះគ្រប់ស្ថាប័ណ្ណផ្សេងៗ កំពុងតែភ័យខ្លាច ជំងឺដ៏កាចសាហាវមួយនេះ ហើយក្រុងព្រះស៊ីហនុ ជាតំបន់ ជាប់លំដាប់ថ្នាក់លេខ2ឆ្លងរីករាលដាលបន្ទាប់ពី ទីក្រុងភ្នំពេញ ។

អធិការរង នាយផ្នែក នាយរងផ្នែក និង នាយប៉ុស្តិ៍ សូមសំណូមពរដល់ សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជួយពិនិត្យមើលការដឹកនាំរបស់លោកវរសេនីយ៍ត្រី អ៊ុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ ដើម្បីសុំឲ្យមានការផ្លាស់ប្តូរ តួនាទី លោក អ៊ុំ ចំរើន ចេញពីអធិការនគរបាលស្រុកបសេដ្ឋដោយ ពុំមានសម្ថភាពដឹកនាំ ខ្ញុំបាទសង្ឃឹមថាថ្នាក់លើនិង ជួយសម្រួលទុក្ខលំបាករបស់កូន ពុំដូចច្នេះទេ ខ្ញុំបាទទាំងអស់គ្នា ពិតជាលំបាកក្នុងការបម្រើការងារណាស់។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ អ្នកសារព័ត៌មានពុំអាចទំនាក់ទំនងលោក អ៊ុំ ចំរើន ដើម្បីបកស្រាយបំភ្លឺបានឡើយ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×