Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកតាអាយុ ៩២ ឆ្នាំ មិន​ហ៊ាន​កាត់​រយៈ​ពេល ៨០ ឆ្នាំ មូល​ហេតុ​​​ដោយសារតែ…

បុរសអាយុ ៩២ ឆ្នាំម្នាក់ ដែលមិនបានកាត់សក់ អស់រយៈពេល ៨០ ឆ្នាំ​មកហើយ ឥឡូវនេះ គឺថាសក់របស់គាត់មានប្រវែងរហូតដល់ជិត ៥ ម៉ែត្រ ឯណោះ។ នេះក៏ព្រោះតែគាត់គិតថា គាត់នឹងស្លាប់ ប្រសិនបើគាត់កាត់។

លោកតា ង្វៀន វ៉ាន់ ចៀន មកពីតំបន់ដីសណ្តទន្លេមេគង្គភាគខាងត្បូងប្រទេសវៀតណាម បានធ្វើតាមជំនឿមួយដែលប្រាប់ឲ្យទុកនូវអ្វីៗទាំងអស់ ដែលមនុស្សម្នាក់កើតមក ដោយមិនអាចប៉ះពាល់់បាន។

លោកតា ចៀន ដែលមកពីភូមិមួយ ស្ថិតនៅចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ពីភាគខាងលិចនៃទីក្រុងហូជិមិញ បាននិយាយថា «ខ្ញុំជឿថាបើខ្ញុំកាត់សក់ ខ្ញុំនឹងស្លាប់។ ហេតុនេះខ្ញុំមិនហ៊ានផ្លាស់ប្តូរអ្វីទេ សូម្បីតែសិតសក់ក៏ដោយ»។ លោកតាបន្តថា «ខ្ញុំគ្រាន់តែថែរក្សាវា ដោយគ្របកន្សែង ដើម្បីឱ្យវាស្ងួត ហើយមើលទៅស្អាត»។

លោកតា ចៀន ក៏បានប្រាប់ឲ្យដឹងផងដែរថា គាត់ធ្លាប់ត្រូវបានគេបង្ខំឱ្យកាត់សក់នៅសាលារៀន គាត់នៅតែមិនព្រម រហូតដល់សម្រេចចិត្តបោះបង់ចោលការសិក្សា នៅថ្នាក់ទី ៣។ ហើយចាប់តាំងពីពេលនោះមក គាត់មិនដែលបានសិតសក់ ឬ លាងសក់របស់គាត់ឡើយ។

ជាអ្នកដែលបានគោពបូជាអំណាចចំនួន៩ និងអាទិទេពចំនួន ៧ អង្គ លោកតា ចៀន បានជឿថា នេះគឺជាការត្រាស់ឲ្យគាត់បណ្ដុះសក់ ដែលគាត់បានចងនៅខាងក្រោមមួកពណ៌ទឹកក្រូច។

គាត់ក៏ត្រូវបានដឹងថា ក៏ជាអ្នកកាន់សាសនាមួយត្រូវបានគេស្គាល់ថា “Dua” ដែលជាសាសនាខុសច្បាប់នៅប្រទេសវៀតណាម ហើយត្រូវបានគេចាត់ទុកថាជាសាសនាខុសឆ្គងទៀតផង។

បច្ចុប្បន្ន សក់កណ្តាញ់របស់គាត់ គឺមានប្រវែងប្រហែល ៤,៦ ម៉ែត្រ និងត្រូវបានថែរក្សាដោយកូនប្រុសទី៥ របស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×