Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចសម្ភារ: និងខ្សែភ្លើងក្នុងរថយន្ត ដែលពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ហើយចតទុកនៅទីតាំងការិយាល័យចរាចរណ៍.!

spot_img

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១និង០០នាទី អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលជនសង្ស័យចំនួន៥នាក់ ដែលបានធ្វើសកម្មភាព លួចសម្ភារ: និងខ្សែភ្លើងក្នុងរថយន្ត ដែលពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ហើយចតទុកនៅទីតាំងការិយាល័យចរាចរណ៍ នៅចំណុចក្រុមទី២០ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ពីឈ្មោះ សោ សុវណ្ណរ៉ា ភេទ ប្រុស អាយុ៤០ឆ្នាំ មុខរបរនគរបាលចរាចរណ៍ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារ: និងវត្ថុតាងដកហូត ១-ខ្សែភ្លើងតភ្ជាប់ក្នុងរថយន្តមួយចំនួន, សោរម៉ាលេត១,ដង្កាប់ចំនួន១, សោរអក្សរT១, សោរចិញ្ជៀនចំនួន ២ ។ ២-ម៉ូតូចំនួន២គ្រឿង ម៉ាក Air.Blade ពណ៌ ក្រហម១គ្រឿង និងពណ៌ខៀវ១គ្រឿង(ម៉ូតូចាស់ៗ) ។

ជនសង្ស័យចំនួន៥នាក់ ១-ឈ្មោះ គឺ វាសនា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។ ២-ឈ្មោះ នាង រ៉ាឌី ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។ ៣-ឈ្មោះ នាង រ៉ាដំ ភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ។ ៤-ឈ្មោះ អូន វ៉ាន់ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ។​ ៥-ឈ្មោះ ធី ជា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង៥នាក់ ស្នាក់នៅម្តុំរ៉ារថភ្លើង ក្រុមទី៧ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×