ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈិន មុន្នីនាថ និងនាយ ព្រែក កាន់តែបង្ហាញភាពស្និទ្ធស្នាល លែងលាក់លៀម

ភ្នំពេញ ៖ រហូតមកទល់ពេលនេះ តារាសម្តែងនាង ឈិន មុន្នីនាថ និងនាយ ព្រែក កាន់តែបង្ហាញនូវភាពស្និទ្ធស្នាល ផ្អែមល្ហែមកាន់តែខ្លាំង ខណៈពេលអ្នកទាំងពីរ ទំនងជាលេងចង់លាក់លៀម នូវចំណងស្នេហ៍របស់ពួកគេទៀតហើយ។

កន្លងមកទាំង ឈិន មុន្នីនាថ និងនាយ ព្រែក មិនដែលទម្លាយពីចំណងស្នេហ៍ក្រៅឆាក របស់ពួកគេ ជាសាធារណៈនោះឡើយ ដោយពួកគេទាំងពីរ កំពុងជាប់ដៃបង្កើនប្រជាប្រិយភាពក្នុងវិស័យសិល្បៈ។
តែយ៉ាងណានៅក្នុងរយៈពេលចុងក្រោយនេះ អ្នកទាំងពីរបានបែជាងាកមក បង្ហាញនូវភាពស្និទ្ធស្នាលជាមួយគ្នា ជាបន្តបន្ទាប់ តាមរយៈការដើរកម្សាន្ត និងការចូលរួមពិធីនានា។

ទាំងនាយ ព្រែក និង ឈិន មុន្នីនាថ បានបញ្ចេញនូវរូបភាពស្និទ្ធស្នាលបង្ហោះតាមហ្វេសប៊ុក ជាមួយនឹងការបង្ហាញនូវ សញ្ញាផ្អែមល្ហែមទៅគ្នាទៅវិញមក។
យ៉ាងណា បើទោះបីជាអ្នកទាំងពីរមិនបានបង្ហោះជាCaption ថា អ្នកទាំងពីរ គឺជាគូស្នេហ៍នឹងគ្នាយ៉ាងពិតប្រាកដ ឬយ៉ាងណាក៏ដោយ ប៉ុន្តែតាមរយៈរូបថតទាំងអស់នោះ គេអាចសន្និដ្ឋានថា អ្នកទាំងពីរកំពុងកសាងទំនាក់ទំនង និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា នៅមុនពេលដែលឈានដល់ មង្គលការនាពេលអនាគត។


អ្វីដែលពិសេសទៀតនោះ នាយ ព្រែក បានបង្ហាញវត្តមានជាបន្តបន្ទាប់ នៅក្នុងពិធីមួយចំនួន របស់គ្រួសារនាង ឈិន មុន្នីនាថ មានដួចជា ការចូលរួមបុណ្យរបស់សពជីតារបស់ឈិន មុន្នីនាថ និងការចូលរួមពិធីបើកលក់ដីឡូតិ៍ និងផ្ទះល្វែងមីងរបស់នាង គឺអ្នកនាង ឈិន ច័ន្ទសុធារី កាលពីពេលថ្មីៗនេះ។

តាមរយៈសកម្មភាពជាច្រើនខាងលើនេះបង្ហាញថា តារាទាំងពីរពិតជាបានបង្កើតស្នេហា ក្រៅឆាកជាមួយគ្នាយ៉ាងពិតប្រាកដ និងមិនមានការលាក់លៀម ពីភ្នែកមហាជននោះឡើយ។
ជាការកត់សម្គាល់ ការមកចាប់យកទំនាក់ទំនងស្នេហា របស់នាយព្រែក ជាមួយ ឈិន មុន្នីនាថ ពេលនេះ ក្រោយពេលដែលនាយបានផ្តាច់ទំនាក់ទំនង ជាគូដណ្តឹងអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។

ការបង្ហាញពីទំនាក់ទំនងស្នេហ៍របស់ ឈិន មុនីនាថ នាពេលនេះ ក៏ជាការបញ្ចប់នូវមន្ទិល របស់មហាជនមួយចំនួន ដែលដាក់ការសង្ស័យថា នាងទំនងមានស្នេហាក្រៅឆាកជាមួយ នូ ឧសភា ក្រោយឃើញអ្នកទាំងពីរ បានសម្តែងរួមគ្នាជាបន្តបន្ទាប់។

ទោះជាយ៉ាងណា មហាជន ជាពិសេសប្រិយមិត្តគាំទ្រ បានសម្តែងការអបអរសាទរ នៅពេលបានឃើញឈិន មុន្នីនាថ និងនាយ ព្រែក បានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយគ្នា ហើយគេរំពឹងថា អ្នកទាំងពីរនឹងអាចកាន់ដៃគ្នា ចូលរោងការនាពេលអនាគត៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម