Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តែងតាំងលោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ ជាប្រធាននាយកដ្ឋាន លិខិតឆ្លងដែន

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យតែងតាំង មុខតំណែងលោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ ជាប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដែលចុះហត្ថលេខា ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការតែងតាំងលោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ ជាប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺយោងតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×