Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីក្រសួងយុត្តិធម៌ ៣នាក់ រកឃើញផ្ទុកជំងឺកូវីដ-១៩ ខណៈគ្មានរោគសញ្ញា និងមិនដឹងខ្លួន

ភ្នំពេញ ៖ មន្ត្រី ៣នាក់ នៃក្រសួងយុត្តិធម៌ ត្រូវបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមការធ្វើតេស្តរហ័ស ទៅលើមន្រ្តីនៃស្ថាប័ននេះ ជិត ៥០០នាក់ ត្រូវបានក្រុមគ្រូពេទ្យនាំយកទៅ កាន់មន្ទីរព្យាបាលប្រកបដោយសុវត្ថិភាពហើយ។

អនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានរៀបចំការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌ និងនៅតាមបណ្ដាអង្គភាពទាំងអស់ចំណុះក្រសួង ដែលមានការចូលរួមពីក្រុមមន្ត្រី សរុបចំនួន ៤៩៤រូប , ក្នុងនោះ ក៏ត្រូវបានរកឃើញមន្ត្រី ៣នាក់មានឆ្លងជំងឺកូវីដ-១៩។

បើតាមក្រុមគ្រូពេទ្យជំនាញប្រាប់ថា មន្ត្រីទាំង ៣នាក់ នេះ ដែលត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ ពុំបានចាប់អារម្មណ៍ថា ខ្លួនមានផ្ទុកមេរោគកូវីដ-១៩ នោះឡើយ ដោយសារពុំមានរោគសញ្ញា ហើយក៏ពុំបានដឹងថា ធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩រូបណានោះដែរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×