ព្រះសីហនុ ៖ ចាប់ផ្តើមពី ភាគហ៊ុន ហ្ក្រនធ្វីនអ៊ិនធើណាស់សិនណល (GTI) គឺជាភាគហ៊ុនដែលមានការកើនឡើងខ្ពស់ជាងគេ នៅថ្ងៃពុធនេះ ចំនួន ១៨០រៀល ដល់ ៤៨២០រៀល ក្នុងមួយហ៊ុន ហើយបានបំបែកកំណត់ត្រាបន្តបន្ទាប់គ្នា ជាមួយនឹងថ្លៃខ្ពស់បំផុតម្តងទៀតរបស់ខ្លួននៅថ្ងៃពុធនេះ។
ទំហំជួញដូរសរុបរបស់ភាគហ៊ុនមួយនេះក៏បន្តក្លាយជាភាកហ៊ុនដែលត្រូវបានគេជួញដូរច្រើនជាងគេចំណាត់ថ្នាក់ទី២ ជាមួយនឹងទំហំជួញដូរ ៧៦.៦៨៧.៣៦០រៀល។
កំពង់ផែស្វយ័តក្រុងភ្នំពេញ(PPAP) និង ផេសថិក (PEPC) និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) វិញបានកើនឡើង ១០០រៀល ៤០ រៀល និង ២០រៀលរៀងគ្នា។
ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)បានរក្សាថ្លៃថេរដដែលកាលពីពុធនេះ។ ចំណែកឯតម្លៃជួញដូររបស់ PWSA ចុះមកនៅកម្រិតតិចជាងគេក្នុងរយៈពេល ១២១ ថ្ងៃចុងក្រោយនៃថ្លៃជួញដូរមកត្រឹម ៤៧៩.១០០រៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,០៥ភាគរយ ទៀតមកត្រឹម ៥៣០,៥៩ ពិន្ទុ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុប ៧៣០,៩៥លានរៀល៕រក្សាសិទ្ធិដោយ៖CEN

