ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានប្រាប់ CEN ឲ្យដឹងថា ម្ចាស់ហាងផ្ទះឈឺម្ហូបខ្មែរថៃ ចំនួន ២នាក់ និងភ្ញៀវចំនួន ៨នាក់ សរុបចំនួន ១០នាក់ (ស្រីម្នាក់) ដែលបេីកហាង និងចូលទៅផឹកសុីល្មេីសនឹងបម្រាមគោចរ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ។

សូមជម្រាបថា គណៈបញ្ជាការឯកភាពខណ្ឌពេមានជ័យខណ្ឌ បានចុះបង្ក្រាបទីតាំងភោជនីយដ្ឋានយីហោឈ្មោះ ផ្ទះឈើរម្ហូបខ្មែរថៃ ដែលល្មើសវិធានការសុខាភិបាល លួចបើកខុសនឹងបម្រាម របស់រដ្ឋបាលរាជធានីភ្នំពេញ។ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង ១០និង២០ នាទីយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែ ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការចុះបង្ក្រាបនេះ ដោយមានការបញ្ជាផ្ទាល់ ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំ និងបើកហាងផឹកស៊ីជួបជុំគ្នានោះទេ ដោយចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ តែផ្ទុយទៅវិញ ដោយហាងឈ្មោះ ផ្ទះឈើរម្ហូបខ្មែរថៃ មិនគោរពតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងល្មើសបម្រាមរបស់សាលារាជធានីភ្នំពេញ បាននាំគ្នាជួបជុំ និងប្រមូលផ្តុំគ្នាផឹកស៊ីខុសពី គោលការណ៍របស់រាជរដ្ឋភិបាល ទើបខាងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌមានជ័យ ចុះទៅបង្រ្កាបភ្លាមៗ និងឃាត់បានមនុស្សប្រុសស្រី បានជាច្រើននាក់៕ រក្សាសិទ្ធិដោយ៖ ចេស្តារ






