បុរសចំណាស់ម្នាក់ បានផឹកស្រាស្រវឹងខួប រហូតបាត់បង់សតិស្មារតី លែងស្គាល់ខុសស្គាល់ត្រូវអស់ហើយៗ ដោយសារឥទ្ធិពលគ្រឿងស្រវឹងនេះហើយ បានធ្វើឲ្យបុរសរូបនេះ ឈានដល់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងវាយប្រពន្ធកូនចៅ និងសូម្បីតែគ្មានត្រាប្រណីទៅលើកូនស្រីៗ២នាក់ ដែលកំពុងតែមានកូនខ្ចី។
ករណីអំពើហិង្សាក្នុងគ្រួសារ ពីសំណាក់បុរសជាប្តី ជាឪពុកខាងលើនេះ ត្រូវបានដឹងថា បានកើតឡើងនៅភូមិសុបិន ស្រុកកំពង់ត្រឡាច ខេត្តកំពត។
បើតាមបុរសម្នាក់ ដែលបានឡាយពីហេតុការណ៍នេះ បានបញ្ចាក់ឲ្យដឹងថា បុរសស្រវឹងខួបវ័យចំណាស់នេះ បានបំផ្លិចបំផ្លាញទាញបោចដំបូលផ្ទះខ្ទមកូនខ្ទេចខ្ទីអស់ហើយៗ មិនត្រឹមតែប៉ុណ្ណឹងទេ នៅថែមរករឿងវាយប្រពន្ធ វាយចៅ និងអុកឡុកដល់កូនស្រីៗ២នាក់ ដែលកំពុងកូនខ្ចីទៀតផង បណ្តាលឲ្យទាស់សរសៃ ដែលឃើញហើយគួរសង្វេគចិត្តណាស់។
ជាមួយគ្នានេះផងដែរ គាត់ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន បើបានឃើញតាមរយៈការឡាយនេះហើយ សូមមានវិធានការទៅលើបុរសនេះឲ្យខាងតែបានផង ហើយប្រសិនបើអាជ្ញាធរមិនធ្វើទេ គឺគាត់មានតែលៃលកច្រវាក់ហើយ ទើបប្រពន្ធកូនចៅរស់នៅបានសុខ ព្រោះសម័យកូវីដ ប្រពន្ធកូនកំពុងលំបាក បែរជាមកប្រព្រឹត្តនូវទង្វើដ៏គួរឲ្យស្អប់ លែងស្គាល់គុណធម៌ជាឪពុក ជាជីតា ជាប្តីគេបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង