Tuesday, October 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាព នៃការសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប និងខេត្តកណ្ដាល ក្នុងសម័យកូវីដ១៩

ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី បានដំណើរការសាងសង់សម្រេចជាង ៤៣ភាគរយដែលព្រលានយន្តអន្តរជាតិសៀមរាបអង្គរថ្មីនេះ វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ចាប់ផ្តើមសាងសង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយប្រើប្រាស់រយៈពេល ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ បើយោងតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល និងជាអនុរដ្ឋលេខាធិការ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាន នៅក្នុងខេត្តសៀមរាប សម្រេចបានជាង ៤៣ភាគរយ ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្ដាល សម្រេចបាន ១៨,៩ភាគរយ។

ទាក់ទងនិងភាគរយនៃការសាងសង់នេះ ឯកឧត្តមអ្នកនាំពាក្យ បានបន្តថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់អាកាសយានដ្ឋាន ដោយបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលអ្នកបច្ចេកទេស និងអ្នកជំនាញការ របស់ក្រុមហ៊ុនមានការលំបាក ក្នុងការធ្វើដំណើរចេញ-ចូល ប្រទេសកម្ពុជា ដោយសារលក្ខខណ្ឌ និងការកំណត់ធ្វើចត្តាឡីស័ក, មានការលំបាកក្នុងការផ្គត់ផ្គង់ឧបករណ៍-សម្ភារបរិក្ខារ និងការចល័តគ្រឿងចក្រមួយចំនួន សម្រាប់បម្រើឱ្យការសាងសង់ និងការឆ្លងរីករាលដាលនៅក្នុងការដ្ឋានសាងសង់ផងដែរ ប៉ុន្តែអាចគ្រប់គ្រងបាន។

គួរបញ្ជាក់ថា ចំពោះគម្រោងព្រលានយន្តហោះភ្នំពេញថ្មី សាងសង់លើផ្ទៃដីទំហំប្រមាណ ២៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល វិនិយោគក្នុងទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក ហើយការវិនិយោគនេះ អាចទៅដល់តំបន់មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវផងដែរ៕ រក្សាសិទ្ធិដោយ៖CEN

×