Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងសម័យកូវីដ១៩ ឆ្នាំនេះ មានចំនួនកើនឡើង

ភ្នំពេញ ៖ របាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ នៅឆមាសទី១ ឆ្នាំ២០២១នេះ បានឱ្យដឹងថា កំពង់ផែស្វយ័តភ្នំពេញរកចំណូល បានចំនួន ១៥,៣០៧,៧២១ដុល្លារ ដោយពុំទាន់ធ្វើសវនកម្ម កើនឡើង ៨ភាគរយ បើធៀប រយៈពេលដូចគ្នា ឆ្នាំ២០២០ ដែលមានចំនួន១៤,១០៩,៨៣៤ ដុល្លារ ធ្វើសវនកម្មហើយ។

របាយការណ៍របស់កំពង់ផែ បានបង្ហាញថា ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ នៅឆមាសទី១ ឆ្នាំ២០២១នេះ រួមមាន៖ ១. ចំណូលពីប្រតិបត្តិការផែ មានចំនួន១១,៩១៦,៣៩៩ដុល្លារ។ ២. ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១,៦៦៤,៧៦៦ដុល្លារ។ ៣. ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១៤,០០៨ដុល្លារ។ ៤. ចំណូលផ្សេងៗ មានចំនួន ១,៥១២,៥៤៨ដុល្លារ។

ដោយឡែក ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៧ខែ ដើមឆ្នាំ២០២១ រួមមាន៖ ១. ទំនិញ-ប្រេងឥន្ធនៈ មានចំនួន ២,២៥៧,២៦៣តោន កើនឡើង៦.៦៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន២,១១៦,០៦៩តោន។ ២. នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន១,៣៤០ជើង ថយចុះ០.២២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន១,៣៣៧ជើង។ ៣. បរិមាណកុងតឺន័រ មានចំនួន១៨២,២១៧ធីអ៊ីយូ កើនឡើង១១.៧៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន១៦៣,០២៩ធីអ៊ីយូ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន ២៩,៤៨៧,៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន៣១,៣១១,២៦៤ដុល្លារ៕ រក្សាសិទ្ធិដោយ៖CEN

×