ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៥៥នាក់, ករណីជាសះស្បើយ ចំនួន ៦៧៧នាក់, និងករណី ស្លាប់ ចំនួន២០នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ៨១នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ៨៣,៨៣៩នាក់, ជាសះស្បើយសរុប៖ ៧៨,៤៣១នាក់, ករណីស្លាប់សរុប៖ ១,៦៣៤នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ ១២,៤៣៥នាក់ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
