Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹងប្តីគិតខ្លីចងក សម្លាប់ខ្លួន ចោលកូន២តូចៗនាក់ ឲ្យនៅកំព្រា

ភ្នំពេញ ÷ ស្ត្រីម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយសាលាសង្កាត់ស្ទឹងមានជ័យទី២ ក្នុងបន្ទប់ជួលមួយកន្លែង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីខាងលើ មានឈ្មោះ មាស ស្រីគួង អាយុ២៩ឆ្នាំ មុខរបរលក់ដូរ និងលក់ផលិតផលតាមអនឡាញ ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិ ស្ត្រីរងគ្រោះខាងលើ និងអ្នករស់នៅជិតបន្ទប់ជួល បានបង្ហើបឲ្យដឹងថា ស្ត្រីខាងលើមានកូនប្រុសស្រីតូៗ ចំនួន២នាក់ ចំណែកប្តីរបស់គាត់យូរៗ មកលេងកូនប្រពន្ធម្តង ខណៈមកជួបប្រពន្ធម្តងៗ បុរសជាប្តីតែងតែរករឿងវាយ និងគំរាមសម្លាប់ប្រពន្ធ និងកូនចោល ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុរសដែលជាប្តីជាអ្នកញៀនល្បែងទៀតផង ហើយប្តីប្រពន្ធទាំង២នាក់ខាងលើនេះ រស់នៅមិនចុះសម្រុងនឹងគ្នានោះទេ បុរសជាប្តីតែងតែមកសំឡុតប្រពន្ធ យកលុយទៅលេងល្បែង បង្ហិនបង្ហោចទ្រព្យសម្បត្តិ ក្នុងគ្រួសារអស់រលីង ធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំ នឹងទង្វើប្តីលែងបាន ទើបសម្រេចចិត្តចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងបែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងជំនាញខណ្ឌមានជ័យ រួមនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពស្ត្រីខាងលើ បន្ទាប់ពីពិនិត្យសពរួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ឲ្យដឹងថា សពស្ត្រីខាងលើនេះ ពិតជាចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម

×