Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថ​កិច្ច​នគរ​បាល​ខេត្ត​កណ្តាល ចុះ​បង្ក្រាបករណីរក្សា​ទុក ជួញ​ដូរ​សារ​ធាតុ​ញៀន និងឃាត់​ខ្លួន​ជន​សង្ស័យ​ ៣នាក់

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីរសៀល ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ បានធ្វើការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុស- ស្រី ចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស “រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ” ប្រព្រឹត្តត្រង់ចំណុច ក្នុងផ្ទះជួល ភូមិព្រៃចាស់ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យទាំង ៣នាក់ ខាងលើនេះ មាន ឈ្មោះ ទី១-ឈ្មោះ វិន វុធ ហៅភឿក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី២ ឈ្មោះ ធន់ សុខខៀវ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិ វិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី ៣ ឈ្មោះ យ៉ន លា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ នៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលខេត្តបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣, សមត្ថកិច្ចបានដកហូត វត្ថុតាងជាក់ស្តែងរួមគ្នា៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣កញ្ចប់តូច (ទំងន់០,៣៥ក្រាម) , ទូរស័ព្ទដៃ ចំនួន២គ្រឿង និង ឧបករណ៍សំរាប់ប្រើប្រាស់រួមជាមួយសម្ភារសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ននេះជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលជំនាញ កសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

×