ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា បានផ្តល់ នូវ ប្រតិបត្តិការ សេវា ធនាគារ គ្រប់ ពេល វេលា គ្រប់ ទីកន្លែង ប្រកប ដោយ គុណភាព លឿន រហ័ស ហើយនិងបានអភិវឌ្ឍឥតឈប់ឈរ នូវសេវាអេស៊ីលីដាម៉ូបាល ដើម្បីបំពេញតម្រូវការអតិថិជន ឲ្យកាន់តែសម្បូរបែប ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅកម្ពុជា។
ឥឡូវនេះ លោកអ្នកអាចភ្ជាប់គណនីបាគង នៅលើអេស៊ីលីដាម៉ូបាល ទោះបីជាលេខទូរស័ព្ទដែលចុះឈ្មោះប្រើបាគង ខុសពីលេខ ដែលប្រើអេស៊ីលីដាម៉ូបាល ក៏ដោយ។ លោកអ្នក អាចធ្វើប្រតិបត្តិការបាគង នៅលើអេស៊ីលីដាម៉ូបាលបាន។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ធនគារ អេស៊ីលីដា ជាសមាជិកប្រព័ន្ធបាគង ដូច្នេះអតិថិជន ដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចផ្ទេរប្រាក់រវាងគ្នា ទៅវិញទៅមក បានយ៉ាងងាយស្រួល។

លោកស្រី បានបន្ថែមថា ដោយសារអេស៊ីលីដាម៉ូបាល មានសេវាជាច្រើន សម្រាប់ធ្វើប្រតិបត្តិការយ៉ាងទូលំ ទូលាយ ដូច្នេះ អតិថិនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្សេងៗទៀត ដែលជាសមាជិករបស់បាគង ក៏អាច ផ្ទេរប្រាក់មកកាន់ អេស៊ីលីដាម៉ូបាល បានដូចគ្នាផងដែរ។
សូមពិនិត្យមើលរបៀបភ្ជាប់គណនីបាគង ជាមួយអេស៊ីលីដាម៉ូបាល និងរបៀបទាញយកគណនីបាគង តាមរយៈ QR Code។ ប្រសិនបើលោកអ្នកមានគណនីបាគង ដែលបានភ្ជាប់ ជាមួយធនាគារអេស៊ីលីដា ដែលប្រើប្រាស់លេខទូរស័ព្ទខុសគ្នាជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចបើក ឱ្យដំណើរការគណនី បាគងបាន តាមអេស៊ីលីដាម៉ូបាល ដោយអនុវត្តន៍តាមការណែនាំដូចខាងក្រោម៖
១ ដំបូងសូមចូលកម្មវិធីអេស៊ីលីដាម៉ូបាល បន្ទាប់មកសូមជ្រើសរើសផ្ទេរប្រាក់។
២ សូមបញ្ចូលលេខសំងាត់ផ្ទាល់ខ្លួន។
៣ បន្ទាប់មកសូមជ្រើសរើសយកសេវាបាគងផ្សេងទៀត។
៤ សូមជ្រើសរើសយក “ទាញយកគណនី”។
៥ ប្រព័ន្ធនឹងបង្ហាញជម្រើសមាន៣ ប្រសិនបើលោកអ្នកបានរក្សាទុក QR Code ក្នុងទូរស័ព្ទដៃរបស់លោកអ្នក សូមជ្រើសរើស QR Code ពី Library។
៦ បន្ទាប់មកសូមស្វែងរក QR Code ដែលបានរក្សាទុក ពេលបង្កើតគណនីបាគង។
៧ បញ្ចូលលេខសំងាត់គណនីបាគង ដើម្បីទាញយក ការចូលប្រើគណនីរបស់អ្នក។
៨ ការទាញយកគណនីបាគងរបស់លោកអ្នក ទទួលបានជោគជ័យ។ ឥឡូវនេះ លោកអ្នកអាចចាប់ផ្តើមធ្វើ ប្រតិបត្តិការបាន៕ រក្សាសិទ្ធិដោយ៖CEN









