Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ឋនាការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ បានចាប់ផ្តើមហើយក្នុងទឹកដីខេត្តព្រះសីហនុ

spot_img

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ហើយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ នេះ ក្រោមការចុះពិនិត្យដោយផ្តាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ថ្លែងទៅកាន់ បងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ព នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ គិតគូរអំពីសុខមាលភាពប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ទំាងដូសទី១ ដូសទី២ និង ចាប់ផ្ដើមចាក់វ៉ាក់សាំង ដូសទី ៣ ដែលជាដូសជម្រុញ ជូនបងប្អូននៅតាមបណ្ដាខេត្ត ដែលកំពុងប្រឈម ការឆ្លងរាលជំងឺកូវីដ-១៩ បំលែងថ្មី Delta។

ជាមួយគ្នានេះ ការចាក់វ៉ាក់សាំងដូសទី ៣ ដែលជាដូសជម្រុញនេះ គឺចាក់ជូនសម្រាប់បងប្អូនកងទ័ព និងគ្រួសារកងទ័ព សម្រាប់ជំហ៊ានដំបូង។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថាទោះបីជា បងប្អូន និងក្រុមគ្រួសារ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីដូសទី១ ដល់ដូសទី៣ រួចរាល់ហើយ ក៏សូមបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកងទ័ព តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដែលកំពុងត្រូវការក្រុមគ្រូពេទ្យជាចាំបាច់ និងបានផ្ដាំផ្ញើបន្ថែមដល់ លោកឧត្តមសេនីយ៍ត្រីនូវ សំអុលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ត្រូវបន្តផ្សព្វផ្សាយដល់កងកម្លាំងនៅក្នុងអង្គភាព ឱ្យយកការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាភារកិច្ចស្នូល និងត្រូវដើរតួជាភ្នាក់ងារផ្សព្វផ្សាយអប់រំដល់ ក្រុមគ្រួសារ និងប្រជាពលរដ្ឋ អំពីវិធានការការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមការកាត់ផ្តាច់ឬសគល់នៃការចម្លងជំងឺដ៏កាចសាហាវនេះ៕រក្សាសិទ្ធិដោយ៖CEN

spot_img
×