Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តប៉ៃលិន បន្តហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីខេត្តប៉ៃលិន ទៅបណ្តាខេត្តផ្សេងៗទៀតជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិនបានចេញសេចក្តីសម្រេចលេខ០៩៩/២១ លសរ. ចុះថ្ងៃទី១២ សីហា ឆ្នាំ២០២១ នេះ ក្នុងការបន្តហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលពីខេត្តប៉ៃលិនទៅតាមបណ្តាខេត្តផ្សេងៗទៀត ជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ព្រោះជាជំងឺដែលកាចសាហាវគួរឱ្យភ័យខ្លាចបំផុត ។

យោងតាមសេចក្តីប្រកាស ៖ក្រោយពីផ្អាកការចេញចូលកាលពីប៉ុន្មានថ្ងៃមុន រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តនៅតែបន្តការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ពីខេត្តប៉ៃលិនទៅខេត្តផ្សេងៗ និងពីខេត្តផ្សេងចូលមកខេត្តប៉ៃលិនផងដែរ ។ការបន្តហាមនេះ គឺមានរយ:ពេល៧ថ្ងៃ ដោយគិតចាប់ពីម៉ោង២៣ និង៥៩នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ប្រភេទដែលតា(Delta) ៕រក្សាសិទ្ធិដោយ៖CEN

×