Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារចំនួន៥៩ទីតាំង ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង ធ្វើការបិទខ្ទប់ ខណៈការស្លាប់ និងឆ្លងជំងឺកូវីដ១៩ នៅតែមានកើតរាល់ថ្ងៃ

បាត់ដំបង ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ ប្រភេទថ្មី ដែលតា (Delta) នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានជំងឺកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនោះ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នទីផ្សារចំនួន៥៩ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង សម្រាប់រយៈពេល៧ ថ្ងៃបន្ដទៀត គិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា នៅក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធត្រូវ ហ៊ំព័ទ្ធ និងផ្អាកការចេញ-ចូល ទីតាំងផ្សារទាំងនេះដោយកំណត់ទីតាំងលក់ដូរជាបណ្តោះអាសន្ន សម្រាប់ការលក់ដូរគ្រឿងឧបភោគ បរិភោគ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃចាំបាច់ផ្សេងៗ ដោយត្រូវមានគម្លាតទីតាំងលក់ដូរពីមួយទៅមួយ ចាប់ពី៥ម៉ែត្រ ទៅ៧ម៉ែត្រ ។

ក្នុងករណីរៀបចំគម្លាតនេះពុំបានទេ គឺត្រូវផ្អាក ដូចការលក់ដូរប្រភេទឥវ៉ាន់ទំនិញផ្សេងៗទៀតដែរ ហើយកំណត់ឱ្យអ្នកលក់ និងអ្នកទិញ ត្រូវតែពាក់ម៉ាសរក្សាគម្លាតសុវត្ថិភាពបុគ្គលនិងបុគ្គល ដោយមានទឹកអាល់កុលឬជែល លាងសម្អាតដៃជាប់ជាប្រចាំ ។

លើសពីនេះទៀតនោះ ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណា ដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និងសុខាភិបាលរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដ៏ទៃទៀតឡើយ ៕រក្សាសិទ្ធិដោយ៖CEN

×