Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញមនុស្ស ៤១៥៤នាក់ ល្មើសនឹងវិធានការរដ្ឋបាល ពិន័យជាប្រាក់រាប់សិបលានរៀល ស្មានថាសមត្ថកិច្ចចង់អ្ហេះ?!

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន នៅតែមិនយល់ពីការលំបាករបស់សមត្ថកិច្ច ដោយពួកគេនៅតែល្មើសនឹងវិធានការរដ្ឋបាល និងបម្រាមគោចរ ដដែលជាដដែល ហើយត្រូវសមត្ថកិច្ចពិន័យជាប្រាក់ផង អប់រំផង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផង ក៏នៅតែមិនអស់មនុស្សដែលប្រព្រឹត្តល្មើស។

ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៤១៥៤នាក់ទៀត និងយានយន្តចំនួន ៩៩០ គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល វិធានការរដ្ឋបាល និងបម្រាមគោចរ សរុប ២០៥៨ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់ សរុបចំនួន ២៦លានរៀលផងដែរ។

ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្ស១៣ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ព្រមទាំងមានការបិទអាជីវកម្មមួយកន្លែងផងដែរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×